សូលទីឡូអង្គរ ចុះកុងត្រានាំយកម្ចាស់ស្បែកជើងមាសឆ្នាំ ២០១៤ មកចូលរួមជាមួយក្លិបជាផ្លូវការ

By |

ក្លិបបាល់ទាត់សូលទីឡូអង្គរ បានបង្ហាញមុខសមាជិកបរទេសថ្មីគឺកីឡាករ Dzarma Bata ក្រោយបានធ្វើការចុះកិច្ចសន្យាមកចូលរួមជាមួយក្រុមជាផ្លូវការសម្រាប់ត្រៀមក្នុងការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ខណៈរូបគេគឺជាកីឡាករបរទេសទី៤ហើយដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនាំចូល។

ខ្សែប្រយុទ្ធរូបនេះ ធ្លាប់ប្រកបអាជីពនៅលីគកំពូលកម្ពុជាជាច្រើនឆ្នាំមកហើយ ពោលធ្លាប់លេងឲ្យក្លិបព្រះខ័នរាជស្វាយរៀង, ក្លិបបឹងកេត, ក្លិបអង្គរថាយហ្គឺរ និងក្លិបអាសុីអុឺរ៉ុប យូណាយធីតផងដែរ។

Dzaema Bata-Soltilo Angkor FC

បញ្ជាក់ថា ការចុះហត្ថលេខាជាមួយកីឡាកររូបនេះ គឺជាកីឡាករបរទេសទី៤ហើយ ដែលក្លិបបានចុះហត្ថលេខាជាមួយ ដោយរួមមានកីឡាករ Unno Tomoyuki ( ជប៉ុន ), Kento Fujihara ( ជប៉ុន ) និងកីឡាករ Kikuchi Yuta ( ជប៉ុន ) ខណៈកីឡាករក្នុងស្រុកវិញ បាននាំចូលកីឡាករជាច្រើនផងដែរដូចជា លី អារីហ្វីន, អ៊ាង លីហ៊ួរ, កូរណៃ អាន់សារី, លី ភិរុន, ឡូង ភារ៉ាត់ , ចាន់ វាសនា និង សេង កូសែន៕

រូបភាព៖ ក្លិបបាល់ទាត់សូលទីឡូអង្គរ