ក្លិបទាំង១២នៅក្នុងលីគកំពូលកម្ពុជា បានកំពុងដុតដៃដុតជើងក្នុងការនាំយកកីឡាករទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីនាំយកមកចូលរួមជាមួយត្រៀមរដូវកាលថ្មី២០១៨។
ខ្សែបម្រើ Momoh Sumaila
ជាក់ស្តែងនៅគិតត្រឹមថ្ងៃទី ២៦ កុម្ភៈ នេះ អាសុីអឺរ៉ុបយូណាយធីត កំពុងមមាញឺកដោយកូតាកីឡាករបរទេសស្ទើរតែបង្គ្រប់ដោយបន្តកិច្ចសន្យាជាមួយកីឡាករបរទេសឆ្នាំចាស់ដល់ទៅ២នាក់រួមមាន Momoh Sumaila, Tomohiro, Hedayati Mohamed, Private Mbaga និងម្នាក់ទៀតអាចជា Timothy Okereke។ ស្របពេលកីឡាករខ្មែរ បិន ឧត្តម ពីក្លិប ខេមបូឌានថាយហ្គឺរ, អុ៑ន ជី និង រស់ អៃ មកពីក្លិប មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា, ភោគ សីហា និង កែវ សារ៉ាត់ ខ្ចីជើងពីក្លិប ព្រះខ័នរាជស្វាយរៀង អាយុក្រោម១៩ឆ្នាំ។
ខ្សែការពារ Tomohiro
ជាមួយគ្នានោះ Dzarma Bata បានចាកចេញពី អាសុីអឺរ៉ុបយូណាយធីត ទៅចូលរួមជាមួយ សូលទីឡូអង្គរ ខណៈកីឡាករ ស៊ាន ភីសារ ផ្លាស់ទៅ វិសាខា ពីក្លិប ក្រសួងការពារជាតិ។