ក្រុម​ភ្នំពេញក្រោន តំឡើង Messi ឱ្យ​ធ្វើ​ប្រធាន​ក្រុម​ត្រៀម​រដូវកាល​ថ្មី

By |

ក្រុម​បាល់ទាត់​ភ្នំពេញក្រោន សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​ប្រកាស​តែងតាំង​ប្រធាន​ក្រុម​ថ្មី មុន​យុទ្ធនាការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ក៏​ដូចជា​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន រដូវកាល​ថ្មី​ឆ្នាំ​២០១៨ ចាប់​ផ្តើម​នៅ​ដើម​ខែ​មីនា ខាង​មុខ។

ប្រធាន​ក្រុម​ថ្មី មាន​ឈ្មោះ​ថា អ៊ុក សុធី ជា​ខ្សែ​បម្រើ​កណ្តាល ដែល​​បាន​ចូលរួម​ជាមួយ​ក្លិប​តាំង​ពី​ឆ្នាំ​២០១១ មក​ម៉្លេះ។ រូប​គេ​ត្រូវ​បាន​អ្នក​គាំទ្រ​និយម​​ហៅ​ថា Messi។ តួរនាទី​ដែល Messi ទទួល​បាន​នេះ​ក្រោយ​ការ​ចាកចេញ​របស់​ប្រធាន​ក្រុម​និង​ប្រធាន​ក្រុម​រងចាស់ Booysen Shane និង កុក បូរី កាល​ពី​ពេល​ថ្មីៗ៕