សប្ដាហ៍ទី៤នៃលីគកំពូលម៉ាឡេស៊ី មានតែក្លិប Terengganu FC មួយប៉ុណ្ណោះមិនទាន់ស្គាល់ពាក្យថាចាញ់

By |

លីគកំពូលម៉ាឡេសុី រដូវកាល២០១៨ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៤ជាផ្លូវការហើយ ដោយក្នុងនោះកីឡាករកម្ពុជាទាំង៤នាក់មាន ចាន់ វឌ្ឍនាកា ( Pahang FA ) និង ធារ៊ី ចន្ថាប៊ុីន ( Terengganu FC ) សុទ្ធតែបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង រៀងខ្លួនមិនខុសពីសប្ដាហ៍កន្លងៗមក លើកលែងតែ ប្រាក់ មុន្នីឧត្តម ( Negeri Sembilan FC ) និង កែវ សុខផេង ( PKNP FC ) ប៉ុណ្ណោះដែលពុំបានបង្ហាញខ្លួន។

អ្វីដែលជាការចាប់អារម្មណ៍ ធារី ចន្ថាប៊ីន និង ចាន់ វឌ្ឍនាកា ដែលបានបង្ហាញខ្លួនជាមួយក្រុមជាមួយនឹងជម្រើស១១នាក់ដំបូង បានជួយអោយក្លិបឈ្នះដូចគ្នារៀងៗខ្លួន ខណៈ ក្លិបដែល ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង ប្រកបអាជីពជាមួយ ទទួលលទ្ធផលឈ្នះ និងចាញ់ផ្សេងគ្នាផងដែរ។

គិតត្រឹមសប្ដាហ៍ទី៤ មានតែក្លិប Terengganu FC ប៉ុណ្ណោះមិនទាន់ស្គាល់ពាក្យថាចាញ់នៅក្នុងលីគបើធៀបទៅនឹងក្រុមចំនួន១១ផ្សេងទៀត ខណៈក្លិប Pahang FA, PKNP FC ជាមួយ Negeri Sembilan បានស្គាល់ពាក្យថាឈ្នះ ស្មើ និងចាញ់ដូចគ្នា។

*លទ្ធផលការប្រកួតលីគកំពូលម៉ាឡេសុី៖

  • ថ្ងៃទី ២៣ ខែ កុម្ភៈ ៖ Negeri Sembilan FC ១-២ Terengganu FC
  • ថ្ងៃទី ២៤ ខែ កុម្ភៈ Selangor ១-៣ Pahang FA
  • ថ្ងៃទី ២៥ ខែ កុម្ភៈ PKNP FC ២-១ Kuala Lumpur

តារាងចំណាត់ថ្នាក់សរុបនៃលីគកំពូលម៉ាឡេស៊ី គិតត្រឹមសប្ដាហ៍ទី៤៖

28235616_1829366603802503_3173933911176177072_o

 

រូបភាព៖ Terengganu Football Club / Football Malaysia LLP