ប្រធានក្លិបអង្គរថាយហ្គឺរ អន្ទះសាររឿងជួលជុលស្មៅនៅកីឡដ្ឋានខេត្តសៀមរាប ខណៈទើបតែទទួលបានភ្លើងខៀវពីក្រសួងអប់រំ

By |

សម្រាប់ពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០១៨ ខាងមុខនេះ អង្គរថាយហ្គឺរ និងក្រសួងអប់រំ យុវជន និងកីឡា បានឈានដល់កិច្ចព្រមព្រៀងគ្នាហើយអំពីការជួសជុលស្មៅសប្បនិម្មិតនៅក្នុងកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប សម្រាប់ត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនារដូវកាលថ្មីនេះ។

លោក Akihiro Kato ម្ចាស់ក្លិបរបស់ក្រុមអង្គរថាយហ្គឺរ បានធ្វើការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖« យើងបានព្រមព្រៀងជាមួយនិងខាងក្រសួងអប់រំនិងកីឡាហើយ អំពីការគម្រោងជួសជុលពីស្មៅធម្មជាតិទៅជាស្មៅសិប្បនិម្មិតវិញសម្រាប់កីឡដ្ឋានស្វាយធំ ខេត្តសៀមរាប។ ខណៈនេះផងដែរ ខាងក្រសួងអប់រំនិងកីឡា បានធ្វើការស្នើរទៅខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយអំពីគម្រោងជួសជុលនេះ ប៉ុន្តែយើងបានរង់ចាំ ២ ខែហើយពីសំណើរនោះ។ ខ្ញុំពិតជាចង់ចាប់ផ្ដើមការសាងសង់កីឡដ្ឋាននេះណាស់សម្រាប់កីឡាករបាល់ទាត់និងអ្នកគាំទ្រនៅក្នុងខេត្តសៀមរាបនេះផ្ទាល់ »។

WAF-Siem-Reap-Stadium-1

អត្ថបទពាក់ព័ន្ធ៖ កីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរ ទំនងជាត្រូវពន្យារពេលសម្រាប់ទទួលធ្វើជាម្ចាស់ផ្ទះ រហូតដល់ជើងទី២