AFC Cup៖ តើបឹងកេតអេហ្វសុី ឬភ្ញៀវមកពីមីយ៉ាន់ម៉ា Shan United នឹងរកបាន៣ពិន្ទុនៅល្ងាចថ្ងៃអង្គារនេះ?

By |

នៅថ្ងៃ អង្គារ៍ ទី ១៣ កើត ខែ ផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែ កុម្ភៈ គ.ស ២០១៨ ក្លិបបាល់ទាត់បឹងកេតអេហ្វសុី (កម្ពុជា) នឹងត្រូវបើកទ្វារស្វារគមន៍ ក្លិបបាល់ទាត់ Shan United (មីយ៉ាន់ម៉ា) នាវេលាម៉ោង ០៦:៣០ នាទីល្ងាច នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ ក្នុងជំនួបការប្រកួតលើកទី២របស់ខ្លួនប្រចាំពូល F វគ្គជម្រុះ នៃពានរង្វាន់ AFC Cup 2018 ខណៈការប្រកួតនេះផងដែរក៏មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News។

*អំពីក្លិបបាល់ទាត់បឹងកេតអេហ្វសុី៖

បឹងកេត គឺជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ ដោយមានសិទ្ធិឡើងទៅលេងវគ្គជម្រុះតាមពូលក្រោយបានយកឈ្នះក្រុមមកពីឡាវ Lao Toyota FC ក្នុងលទ្ធផលសរុបទាំងពីជើង ៤ទល់៣។ ប៉ុន្ដែនៅក្នុងការប្រកួតបើកឆាកពូល F បឹងកេត បានរងបរាជ័យយ៉ាងដំណំពីសំណាក់ក្រុម Ceres Negros របស់ហ្វីលីពីន ក្នុងលទ្ធផល ៩ទល់០ ដែលកាលនោះការប្រកួតធ្វើឡើងនៅលើទីលាននៃកីឡដ្ឋាន PANAAD នាទីក្រុង Bacolod ប្រទេសហ្វីលីពីន។ គិតមកត្រឹមពេលនេះ ជើងឯកលីគកំពូលកម្ពុជា កំពុងតែស្ថិតនៅបាតតារាង ដោយប្រកួតបាន ១លើក គឺមិនដែលឈ្នះ ស្មើរ នៅឡើយទេ។

អត្ថបទពាក់ព័ន្ធ៖AFC Cup 2018៖ លោក កែវ កុសល «ក្រុមទាំងមូលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការយកជ័យជម្នះ»

*អំពីកីឡាករដែលគួរឲ្យកត់សម្គាល់សម្រាប់ការប្រកួត៖

ប្រធានក្រុម ឃួន ឡាបូរ៉ាវី នៅតែជាកីឡាករម្នាក់ដែលគ្រប់គ្នាមិនអាចមើលរំលងជាពិសេសគូរប្រកួត ដោយរូបគេនេះហើយដែលនាំ បឹងកេត ឡើងមកវគ្គនេះបាន ក្រោយបំប៉ោងសំណាញ់ទីក្រុម Lao Toyota កាលពីប្រកួតកន្លងមក ខណៈកីឡាករម្នាក់ទៀតរបស់បឹងកេត គឺ Maycon Silva ដែលជាកីឡាករគ្រោះថ្នាក់ និងមុតស្រួចនៅតំបន់ប្រយុទ្ធ ស្របពេលកីឡាករជំនាញជើងឆ្វេងរូបនេះ ពិតជាពូកែខាងបញ្ចប់ទីជាមួយបទពិសោធន៍ជោគជាំនៅលើទីលាន។

AFCCup2018_BKFC_VS_LaoToyota_0353

*ជំនួប ៣ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់បឹងកេត៖

ក្នុងជំនួប ៣ប្រកួតចុងក្រោយរបស់ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលនោះគឺ ឈ្នះ ១, ស្មើរ ១ និងចាញ់ ១ផងដែរ។ ខាងក្រោមនេះជាស្ថិតិប្រកួតរបស់ក្លិបបឹងកេតអេហ្វសុី៖

-ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨ ជើងទី១៖ បឹងកេតអេហ្វសុី ៣-៣ Lao Toyota FC ( វគ្គជម្រុះដំបូង AFC Cup 2018 )

-ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ជើងទី២៖ Lao Toyota FC ០-១ បឹងកេតអេហ្វសុី ( វគ្គជម្រុះដំបូង AFC Cup 2018 )

-ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ពូលF ៖ Ceres Negros FC ៩-០ បឹងកេតអេហ្វសុី ( AFC Cup 2018 )

*តារាងចំណាត់ថ្នាក់ប្រចាំពូល F នៃពានរង្វាន់ AFC Cup 2018៖

Stading Group F AFC Cup 2018

*អំពីក្លិបបាល់ទាត់ Shan United៖

Shan United គឺជាម្ចាស់ជើងឯកលីគកំពូលមីយ៉ាន់ម៉ារដូវកាល២០១៧ ហើយក៏ជាក្រុមក្មេងខ្ចីសម្រាប់ពានរង្វាន់ AFC Cup ដោយនេះជាលើកទី១ហើយដែលក្រុមមួយនេះ បានឡើងមកលេងផងដែរ។ សម្រាប់ការប្រកួតបើកឆាក Shan United ក៏ដូច បឹងកេត ដែរដោយបានបរាជ័យក្រោមស្នាដៃក្រុមភ្ញៀវ Home United របស់សឹង្ហបុរី ក្នុងលទ្ធផល ០ទល់១ ដោយកំពុងតែឈរនៅចំណាត់ពីលើក្រុមរបស់កម្ពុជាផងដែរ។

*អំពីកីឡាករដែលគួរឲ្យកត់សម្គាល់សម្រាប់ការប្រកួត៖

កីឡាករ Christopher Chizoba គឺត្រូវបានគេរំពឹងថាជាកីឡាករមួយរូបគួរឲ្យកត់សម្គាល់សម្រាប់ការប្រកួតនេះ ហើយក៏ជាកីឡាករមួយរូបដែលគ្រោះថ្នាក់សម្រាប់តំបន់ការពាររបស់ក្រុមម្ចាស់ផ្ទះ បូករួមជាមួយបច្ចេទេសល្អក្នុងការរកគ្រាប់បាល់ជូនក្រុម ស្របពេលដែលកីឡាករសញ្ជាតិនីហ៉េ្សរីយ៉ារូបនេះ គឺជាកីឡាករដែលទាត់បាល់បញ្ចូលទីច្រើនជាងគេ Top Scorer នៅលីគកំពូលមីយ៉ាន់ម៉ានារដូវកាលចាស់ផងដែរ។

Christopher Chizoba

*ជំនួប ៣ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់ Shan United៖

ក្នុងជំនួប ៣ប្រកួតចុងក្រោយរបស់ម្ចាស់ជើងឯកលីគកំពូលមីយ៉ាន់ម៉ា នោះគឺ ឈ្នះ ១ និងចាញ់ ១ មិនដែលស្មើរផងដែរ។ ខាងក្រោមនេះជាស្ថិតិប្រកួតរបស់ក្លិបបឹងកេតអេហ្វសុី៖

-ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ពូលF៖ Shan United ០-១ Home United ( AFC Cup 2018 )

-ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ Ayeyawady United ០-១ Shan United ( លីគកំពូលមីយ៉ាន់ម៉ា )

-ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ Yagon United ១-០ Shan United ( លីគកំពូលមីយ៉ាន់ម៉ា )

អត្ថបទពាក់ព័ន្ធ៖គ្រូបង្វឹក Shan United លើកឡើងថា នឹងព្យាយាមរកពិន្ទុអោយបានពីការប្រកួតថ្ងៃស្អែក ទល់នឹង បឹងកេត

*ជំនួបប្រកួតចុងក្រោយរវាងក្លិបបាល់ទាត់បឹងកេតអេហ្វសុី និងក្លិបបាល់ទាត់ Shan United៖

ក្រុមទាំង២ នេះមិនដែលមានប្រវត្តិជួបគ្នានោះទេប្រចាំប្រវត្តិសាស្ត្ររបស់ក្រុមរៀងៗខ្លួន ដោយនេះជាលើកទីមួយសម្រាប់ក្រុម Shane United ដែលបានឡើងមកលេងនៅក្នុងពានរង្វាន់ AFC Cup៕

 រូបភាព៖ AFC Cup