សំបុត្រចូលទស្សនាការប្រកួតបឹងកេត ក្នុងពាន AFC Cup ដាក់លក់រហូតដល់ម៉ោងប្រកួត ខណៈតំបន់អត់ដំបូលពុំមានការលក់សំបុត្រ

By |

ការប្រកួតដណ្ដើមពានរង្វាន់លំដាប់ទី២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2018 រវាងក្លិបបឹងកេត ជាមួយ ក្លិប Shan United នឹងធ្វើការដាក់លក់សំបុត្រចូលរួមទស្សនានៅខាងមុខពហុកីឡដ្ឋាន នាថ្ងៃនេះផ្ទាល់តែម្ដង រហូតដល់ម៉ោងប្រកួត។

សំបុត្រនឹងចាប់ផ្ដើមលក់នេះ នឹងចែកចេញតែ១ប្រភេទប៉ុណ្ណោះ ពោលគឺតែតំបន់កៅអីអង្គុយទស្សនាមានដំបូល ខណៈតំបន់ទស្សនាគ្មានដំបូលពុំត្រូវបានរាប់បញ្ចូលក្នុងការតម្រូវអោយលក់សំបុត្រចូលទស្សនាឡើយ ដោយសារទីតាំងតំបន់គ្មានដំបូលពុំស្របតាមស្ដង់ដាររបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ( AFC ) ពោលគឺពុំមានលេខសម្គាល់កៅអី នេះបើតាមការបញ្ជាក់ ដោយមន្ត្រីសារពត៌មានរបស់ក្លិបផ្ទាល់។

បែបនេះក្ដី សម្រាប់តម្លៃសំបុត្រចូលរួមទស្សនាការប្រកួត នៅតំបន់កៅអីអង្គុយទស្សនាមានដំបូល គឺតម្លៃ ៨,០០០ ពាន់រៀល។

បញ្ជាក់ថាការប្រកួតវគ្គជម្រុះរវាងក្លិបបឹងកេត ជាមួយ ក្លិប Shan United នឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច នាពហុកីឡដ្ឋានជាតិ ដែលជាការប្រកួតទី២ ប្រចាំពូល F ដែលមាន៤ក្រុម ប្រកួតប្រជែងគ្នានេះ៕