ក្រុម​បឹងកេត ចាញ់​លើក​ទី២​ក្នុង​វគ្គ​ជម្រុះ​ពូល F ពានរង្វាន់ AFC Cup 2018

By |

ក្រុម​​បាល់ទាត់​ម្ចាស់​ផ្ទះ​បឹងកេតអែហ្វស៊ី របស់​​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​ Shan United របស់​មីយ៉ាន់ម៉ា ដោយ​លទ្ធផល២ទល់១ ប្រចាំ​ពូល F នៃ​ពានរង្វាន់​ជើង​ឯក​លំដាប់​ទី២​ប្រចាំ​ទ្វីប​អាស៊ី AFC Cup 2018 លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​អង្គារ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខណៈ​នេះ​ជា​បរាជ័យ​លើក​ទី២​​របស់​ក្រុម​កម្ពុជា​នេះ ក្រោយចាញ់ក្រុម Ceres របស់​ហ្វីលីពីន ៩ទល់០ កាល​ពី​ដើមខែ​។