លោក ភា សុភ័ត្ត្រា ត្រូវបានតំឡើងតួនាទីជាគ្រូបង្វឹកក្លិប ក្រសួងការពារជាតិ

By |

យោងតាមការបញ្ជាក់យ៉ាងច្បាស់ពីសាមីខ្លួន លោក ភា សុភ័ត្ត្រា ត្រូវបានតំឡើងតួនាទីជាគ្រូបង្វឹកក្លិប ក្រសួងការពារជាតិ សម្រាប់ដឹកនាំលីគកំពូលកម្ពុជារដូវកាល២០១៨ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១២។

ការតំឡើងតួនាទីនេះ លោក ភា សុភ័ត្ត្រា ត្រូវចូលមកជំនួសតំណែងលោក ទេព ឡុងរចនា ដែលបានក្លាយជាអ្នកចាត់ការទួទៅនារដូវកាលនេះវិញ។

រំលឹកថា គ្រូបង្វឹកវ័យ៣៧ឆ្នាំរូបនេះ បានមកចូលរូមជាមួយក្លិប ក្រសួងការពារជាតិ នាជុំទី២ នៃលីគកំពូលកម្ពុជារដូវកាល២០១៧ ក្នុងនាមជាគ្រូជំនួយ។

Screen Shot 2018-02-28 at 10.04.37 AM

 

គួរបញ្ជាក់ផងដែរថា គ្រូដែលកំពុងកាន់អាជ្ញាប័ណ្ឌ AFC A Lisence រូបនេះធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំក្រុមនានាជាច្រើន ពោលធ្លាប់ធ្វើជាគ្រូជំនួយនៅក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំនៅក្នុងឆ្នាំ ២០១១ បន្ទាប់មកធ្លាប់ធ្វើជាគ្រូជំនួយធ្លាប់ធ្វើជាគ្រូជំនួយក្នុងក្លិបបាល់ទាត់ក្រសួងការពារជាតិ ម្ដងរួចហើយកាលពីឆ្នាំ ២០១៥ កន្លង និងបានធ្វើការដឹកនាំក្រុមអាណាចក្របៃតង ឈ្នះជើងឯកនៃពានរង្វាន់ Soccer League 2015 ផងដែរ៕

Phea-Sophaektra.1