ស្ថិតិសង្ខេប រួមជាមួយទិដ្ឋភាពនៃការប្រកួតរវាង បឹងកេត ជាមួយ Shan United កាលពីម្សិលមិញ

By |

បឹងកេត បានបញ្ចប់ការប្រកួតទី២របស់ខ្លួន នៅក្នុងពូល F ដោយបានចាញ់ ១ទល់២ នៅក្នុងផ្ទះ ក្រោមថ្វីជើងក្លិប Shan United លើទឹកដីនៃពហុកីឡដ្ឋានជាតិ កាលពីល្ងាចម្សិលមិញក្នុងពានរង្វាន់ AFC Cup 2018។

ការប្រកួតនេះស្ថិតក្រោមការកាត់សេចក្ដីពីអាជ្ញាកណ្ដាលសញ្ជាតិជប៉ុន លោក Araki Yusuke បានចាប់ផ្ដើមបន្លឺកញ្ជែឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅក្នុងវគ្គទី១ គ្រាប់បាល់ចំនួន២គ្រាប់បានកើតឡើងរវាងក្រុមទាំង២ ពោលគឺម្ចាស់ផ្ទះបឹងកេត ជាក្រុមដែលរកគ្រាប់បាល់បានមុន នៅនាទីទី២៧ ជាការទាត់ចូលទីដោយកីឡាករ Maycon Silva តាមរយៈបាល់ពិន័យទាត់ដោយសេរី ( Free Kick ) ខណៈ Shan United ក៏សងវិញបាន១គ្រាប់ផងដែរ ធ្វើបានសម្រេចដោយកីឡាករ Ko Ko Chit នៅនាទី៤១។ លទ្ធផល ១ទល់១ នេះបានរក្សារហូតដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ Shan United ហាក់បង្ហាញទម្រង់លេងល្អជាង ជាមួយនឹងការគ្រប់គ្រងបាល់បានច្រើន បូករួមជាមួយនឹងឱកាសជាច្រើនដូចគ្នា រហូតដល់នាទី៥៥ ទីបំផុតគ្រាប់បាល់ក៏កើតមានឡើងសម្រាប់ Shan United ធ្វើបានសម្រេចដោយកីឡាករ Chizoba និងបានរក្សាលទ្ធផល ១ទល់២ នេះរហូតដល់ចប់ការប្រកួតជាផ្លូវការ។

ស្ថិតិនៅក្នុងការប្រកួតទាំង២វគ្គ៖

photo6100450197688658002

photo6100450197688658013

ខាងក្រោមគឺជាសកម្មភាពនៃការប្រកួតរវាងក្រុមទាំង២៖

AFC2018_BKFC_VS_SHAN_7965

AFC2018_BKFC_VS_SHAN_7963

AFC2018_BKFC_VS_SHAN_7960

AFC2018_BKFC_VS_SHAN_1506

AFC2018_BKFC_VS_SHAN_1511

AFC2018_BKFC_VS_SHAN_1522

AFC2018_BKFC_VS_SHAN_1539

AFC2018_BKFC_VS_SHAN_1560

AFC2018_BKFC_VS_SHAN_1570

AFC2018_BKFC_VS_SHAN_1582

AFC2018_BKFC_VS_SHAN_1584

AFC2018_BKFC_VS_SHAN_1597

AFC2018_BKFC_VS_SHAN_1650

AFC2018_BKFC_VS_SHAN_1670

AFC2018_BKFC_VS_SHAN_1686

AFC2018_BKFC_VS_SHAN_1703

AFC2018_BKFC_VS_SHAN_1713

AFC2018_BKFC_VS_SHAN_1727