អ្នកជំនាញបកស្រាយពីការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ម្តងប្រកួតជម្រុះយកជើងឯក ម្តងប្រកួតសន្សំពិន្ទុយកជើងឯក

By |

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ ខណៈសម្រាប់រដូវកាល២០១៨នេះ គឺមានការប្រកួតខុសពីឆ្នាំ២០១៧ ដោយពុំមានការប្រកួតវគ្គជម្រុះបួនក្រុមកំពូលទៀតឡើយ បន្ទាប់ពីក្លិបទាំង១២យល់ព្រម យកប្រព័ន្ធលីគវិលជុំក្រុមដែលមានពិន្ទុច្រើនជាងគេ នឹងក្លាយជាជើងឯកផ្ទាល់តែម្ដង។

តាមការបកស្រាយដោយ លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ( CNCC ) បានបញ្ជាក់ថា ការប្រើប្រាស់រូបមន្តនេះ គឺដោយផ្អែកលើការយល់ព្រមជាឯកឆ័ន្ទពីសំណាក់ក្លិបទាំង១២ដែលនឹងត្រូវចូលរួមប្រកួតនៅក្នុងរដូវកាល២០១៨នេះ។

ទស្សនាវីដេអូបកស្រាយខាងក្រោម៖

 

 

គួរបញ្ជាក់ថា ជារឿយៗសហព័ន្ធតែងតែមានការប្រែប្រួលទៅលើរូបមន្តប្រកួតដោយមានឆ្នាំខ្លះ ប្រកួតតាមរូបមន្តវិលជុំ២ជើងសន្សំពិន្ទុ រួចក្រុមណាដែលមានពិន្ទុលើគេ នឹងក្លាយជាក្រុមជើងឯក និងឆ្នាំខ្លះក្រុមណាដែលមានពិន្ទុច្រើនជាងគេ៤ក្រុម នឹងត្រូវប្រកួតខ្វែង ឬជម្រុះ ម្ដងទៀតដើម្បីរកក្រុមជើងឯក៕

 

វីដេអូ៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា