ប្រកួតបាន ៤សប្តាហ៍ ក្លិបអាជីពរបស់ ប្រាក់ មុន្នីឧត្តម ផ្លាស់ប្ដូរគ្រូបង្វឹកក្រោយពីដឹកនាំមិនសូវជោគជ័យ

By |

ក្លិបបាល់ទាត់ Negeri Sembilan ដែលកីឡាករ ប្រាក់ មុន្នីឧត្តម កំពុងតែប្រកបអាជីពបានធ្វើការផ្លាស់ប្ដូរក្បាលម៉ាសុីនថ្មីដោយលោក Mohd Azraai Khor Bin Abdullah ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជំនួសលោក Jorg Steinebrunner សញ្ជាតិអាល្លឺម៉ង់បន្ទាប់ពីបានដឹកនាំក្រុមនេះមិនទទួលបានជោគជ័យនាដើមរដូវកាល២០១៨នេះ។

New Head Coach Negeri Sembilan

បុរសវ័យ ៦៥ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្លិបជាច្រើននៅលីគម៉ាឡេសុី ពោលគឺ ក្លិប Negeri Sembilan កាលពីឆ្នាំ ២០១១ ដល់២០១២, ក្លិប Perak កាលពីឆ្នាំ ២០១២ ដល់ ២០១៣, ក្លិប T-Team FC កាលពីឆ្នាំ ២០១៤, ក្លិប Kelantan កាលពីឆ្នាំ ២០១៥ និងក្លិប Sabah ឆ្នាំ ២០១៥ ផងដែរ។

បញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិម៉ាឡេសុីរូបនេះ ធ្លាប់ជួយឲ្យក្រុម Negeri Sembilan ឈ្នះជើងឯក Malaysia Cup និងទទួលបានចំណាត់ថ្នាក់លេខ ៨ នៅលីគកំពូលម៉ាឡេសុី ក្នុងឆ្នាំ ២០១១ ផងដែរ ខណៈគិតត្រឹមសប្តាហ៍ទី៤ នៃពានរង្វាន់លីគកំពូលម៉ាឡេសុីរដូវកាល ២០១៨ ក្រុមរបស់កីឡាករ ប្រាក់ មុន្នីឧត្តម ប្រកួតបានចំនួន ៤លើកក្នុងនោះ ឈ្នះ ១លើក និងចាញ់ ៣លើក មិនដែលស្មើ មានត្រឹមតែ ៣ពិន្ទុនៅក្នុងដៃ ដោយកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ១១ ពីលើក្រុម Kuala Lampur ដែលនៅបាតតារាង៕

រូបភាព៖ TeamN9FC