រាល់ការទិញឯកសណ្ឋានថ្មីរបស់ក្លិបវិសាខា នឹងទទួលបានកាដូរពិសេសជាទីគាប់ចិត្តភ្លាមដល់អ្នកគាំទ្រ

By |

បន្ទាប់ពីបង្ហាញឈុតឯកសណ្ឋានថ្មីរបស់ខ្លួនជាផ្លូវការ ពេលនេះក្លិបបាល់ទាត់វិសាខា បានធ្វើការដាក់លក់នូវឯកសណ្ឋានថ្មីសម្រាប់លេងនៅពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដល់ពុកម៉ែបងប្អូន ដែលស្នេហាវិស័យកីឡាបាល់ទាត់ ក៏ដូចជាអ្នកគាំទ្រក្រុមចំណូលថ្មីនេះផងដែរ។
អ្នកគាំទ្រ គ្រាន់តែចំណាយថវិការក្នុងការទិញឯកសណ្ឋានថ្មីត្រឹមតែ៥៦០០០៛ ប៉ុណ្ណោះសម្រាប់ការជាវអាវមួយ នោះលោកអ្នកនឹងទទួលបានកាត សមាជិកក្លិបមួយភ្លាម ដើម្បីត្រៀមចូលរួមទស្សនាការប្រកួតរបស់ក្លិបនៅក្នុងទឹកដី ដោយសេរីក្នុងរយៈពេលមួយរដូវកាលពេញតែម្តង ។

Promotion New Jersey Visakha FC

សូមរំលឹកថា ម្ចាស់ជើងឯកលីគទី២ នឹងត្រូវទទួលស្វរគមន៍ សិស្សច្បង អគ្គិសនីកម្ពុជា នៅថ្ងៃទី ០៤ ខែ កុម្ភៈ នាវេលាម៉ោង ០៣:០០ នាទី ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅលើទីលាននៃកីឡដ្ឋាន វេស្ទើនភ្នំពេញ ដែលជាទឹកដីបណ្ដោះអាសន្នរបស់ក្រុមដឹកនាំដោយលោក ហុក សុជីវ័ន ខណៈក្លិបវិសាខា ក៏នឹងត្រូវប្រើប្រាស់កីឡដ្ឋានវេស្ទើនភ្នំពេញ ធ្វើជាទឹកដីប្រកួតបណ្ដោះអាសន្ននៅជើងទី១នេះ សម្រាប់ជើងទី២ នឹងត្រូវប្ដូរទៅលេងនៅកីឡដ្ឋានផ្ទាល់ខ្លួនវិញ ដែលមានទីតាំងនៅខណ្ឌសែនសុខ ក្បែរតំបន់ Grand Phnom Penh៕

រូបភាព៖ ក្លិបបាល់ទាត់វិសាខា