ភ្នំពេញក្រោន សម្រេចប្តូរឡូហ្គូក្លិបថ្មីមុនរដូវកាល២០១៨មកដល់

By |

ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៦សម័យកាលក្លិប ភ្នំពេញក្រោន បានសម្រេចធ្វើការផ្លាស់ប្តូរឡូហ្គូថ្មីរបស់ក្លិបសម្រាប់ត្រៀមរដូវកាល២០១៨ ដែលមកដល់នាពេលខាងមុខ ដែលនឹងត្រូវប្រើប្រាស់សម្រាប់គ្រប់ពានរង្វាន់មិនថាក្នុងស្រុក រឺអន្តរជាតិ។

ឡូហ្គូថ្មីនេះមានភាពស្រដៀងនឹងចាស់គ្រាន់តែផ្លាស់ប្តូរពណ៌ និងដកផ្កាយទាំង៦ចេញ។ ឡូហ្គូថ្មី មានសត្វរាជសីហ៍ក្រហម អមដោយបាល់ និងម្កុដកំពូល ៥ ដែលតំណាងឱ្យឧត្តមភាព ថាមពល មហិច្ឆតា និងវឌ្ឍនភាពឆ្ពោះទៅកាន់ភាពជោគជ័យ៕

វីដេអូបង្ហាញអំពីការផ្លាស់ប្ដូរឡូហ្គូថ្មីរបស់ក្លិប៖

និមិត្តសញ្ញាចាស់ របស់ក្លិបភ្នំពេញក្រោន៖

WAF-PPCFC-Old-Logo

និមិត្តសញ្ញាថ្មី របស់ក្លិបភ្នំពេញក្រោន៖

PPCFC-New-Logo

 

រូបភាព និងវីដេអូ៖ FB – Phnom Penh Crown FC