ឯកសណ្ឋានថ្មីរបស់ ភ្នំពេញក្រោន ដាក់បង្ហាញជាផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងរដូវកាលនេះ

By |

ប៉ុន្មានម៉ោងក្រោយការបង្ហាញនិមិត្តសញ្ញាថ្មីរបស់ក្លិប មុននេះបន្តិចក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកនៃលីគកំពូលកម្ពុជា បានធ្វើការបង្ហាញនូវឯកសណ្ឋានថ្មីរបស់ខ្លួន សម្រាប់ត្រៀមនៅក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៨។

ឯកសណ្ឋានថ្មីនេះរួមមាន ២ឈុត ពោលគឺឯកសណ្ឋានក្នុងដី ឈុតពណ៌ក្រហម  និងឯកសណ្ឋានក្រៅដី ឈុតពណ៌បៃតង។

28468564_1944066822287499_7551405426743443456_o

យោងតាមការពិព័ណ៌នានៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប ពណ៌ក្រហមតំណាងឱ្យភាពក្លាហាន ផ្សារភ្ជាប់ជាមួយនឹងទឹកចិត្តមោះមុតប្រកបដោយសាមគ្គីភាពរបស់អ្នកគាំទ្រដែលប្រៀបបាននឹងគ្រាប់ពេជ្រកាត់ផ្តាច់ចេញពីគ្នាមិនបាន ។

ចំណែកពណ៌បៃតងតំណាងឱ្យថាមពល និងការច្នៃការប្រឌិត ក្នុងនាមជាក្លិបបាល់ទាត់ដែលគ្រងតំណែងជើងឯកបានច្រើនជាងគេនៅកម្ពុជា ។ ជាពិសេសនេះជាអត្តសញ្ញាណមួយដែលស្របទៅតាមគុណតម្លៃរបស់ក្រុមហ៊ុនឧបត្ថម្ភធំ ដែលជាដៃគូជិតស្និទ្ធ និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពរបស់ក្លឹបភ្នំពេញក្រោន ។

ខាងក្រោមគឺជាគំរូឯកសណ្ឋានទាំង ២ ឈុតរបស់ក្លិបភ្នំពេញក្រោន ឆ្នាំ ២០១៨៖

– ឯកសណ្ឋានក្នុងដី ឈុតពណ៌ក្រហម:

28576717_1944067688954079_3306958181778849792_o

28278971_1944067415620773_2237059966961713152_o

– ឯកសណ្ឋានក្រៅដី ឈុតពណ៌បៃតង៖

28576099_1944067832287398_6774698103506206720_o

26991891_1944067638954084_57819571293257728_o

 

រូបភាព៖ FB – Phnom Penh Crown FC