បងប្អូនបង្កើតចំនួន២គ្រួសារ នឹងត្រូវលេងបែកក្លិបគ្នាសម្រាប់រដូវកាល២០១៨

By |

អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ប្រាកដជាស្គាល់គ្រួសារដែលជាកីឡាករបាល់ទាត់ ឬអាចនិយាយបានថា ជាបងប្អូនបង្កើតដែលប្រឡូកក្នុងអាជីពបាល់ទាត់ដូចគ្នា  នៅតាមបណ្ដាក្លិបមួយចំនួននៅលីគកំពូលកម្ពុជា។

ខណៈសម្រាប់រដូវកាល២០១៨នេះ បងប្អូនបង្កើតចំនួន៣គ្រួសារផ្សេងគ្នា នឹងត្រូវលេងបែកក្លិបគ្នាដោយសារតែបានផ្ទេរចេញក្នុងទីផ្សារដោះដូរកីឡាករ។ ក្នុងនោះរួមមាន កែវ សុខផេង និង កែវ សុខង៉ន, ពុំ ដារាំង និង ពុំ តុលា។

-កែវ សុខផេង និង កែវ សុខង៉ន

បងប្អូនបង្កើតដែលបានរួមរស់ជាមួយក្លិប ភ្នំពេញក្រោន តាំងពីឆ្នាំ២០១៥ កែវ សុខផេង និង កែវ សុខង៉ន បានចាកចេញពីក្លិបទាំង២រូប។ សម្រាប់រដូវកាល២០១៨ កីឡាករ កែវ សុខផេង បានចាកចេញទៅលេងអោយក្លិប PKNP នៅលីគកំពូលម៉ាឡេសុី ខណៈបងប្រុស កែវ សុខង៉ន ទំនងអាចចូលនិវត្តន៍ពីបាល់ទាត់ដោយសារតែរវល់នៅមុខជំនួញ និងយោងតាមប្រភពបានបញ្ជាក់ថាពុំដែលឃើញវត្តមានរូបគេនៅលើទីលានពេលហ្វឹកហាត់នោះឡើយ។

HSC2017_PPCFC_VS_NAGA_0811

អត្ថបទពាក់ព័ន្ធ៖ ណែនាំអោយស្គាល់កីឡាករបងប្អូនបង្កើត២នាក់ របស់កម្ពុជាដែលមានឱកាសចេញទៅប្រកបអាជីពនៅក្រៅប្រទេសដំបូងគេ

-ពុំ តុលា និង ពុំ ដារាំង៖

បងប្អូនបង្កើតមួយគ្រួសារទៀតដែលលេងនៅក្លិប ក្រសួងការពារជាតិ តាំងពីយូរលង់មកហើយ កីឡាករ ពុំ តុលា និង ពុំ ដារាំង នឹងត្រូវប្រឈមមុខដាក់គ្នានៅលើទីលានវិញម្តង។ ក្រោយប្អូនប្រុស ពុំ ដារាំង បានសម្រេចការផ្ទេរចាកចេញពីក្លិប ក្រសួងការពារជាតិ ទៅចូលរួមជាមួយ ក្លិប បឹងកេត។

Pom-Darang-news

បន្ថែមលើសពីនេះក្រុមការងារ We Are Football សុំធ្វើការបង្ហាញត្រួសៗអំពីកីឡាករបាល់ទាត់ជាបងប្អូនបង្កើតនឹងគ្នា ចំនួន៨គ្រួសារ ដែលបាននឹងកំពុងបន្តអាជីពបាល់ទាត់នៅវាលស្មៅបៃតងនៅលីគកំពូលកម្ពុជា នាពេលបច្ចុប្បន្ន។

គ្រួសារដែលជាកីឡាករបាល់ទាត់ទាំង៨រួមមាន៖

  • រស់ គង់សំរេច ( ព្រះខ័នរាជស្វាយរៀង ) ជាមួយ រស់ គង់រឹទ្ធី ( វេស្ទើនភ្នំពេញ )
  • ប្រាក់ ភារុណ ( អគ្គស្នងការដ្ឋាននគរបាលជាតិ ) ជាមួយ ប្រាក់ មុន្នីឧត្តម ( ព្រះខ័នរាជស្វាយរៀង )
  • អ៊ុំ សេរីរ័ត្ន ( ក្រសួងការពារជាតិ ) ជាមួយ អ៊ុំ វិចិត្រ ( ក្រសួងការពារជាតិ )
  • ពុំ តុលា ( ក្រសួងការពារជាតិ ) ជាមួយ ពុំ ដារាំង ( បឹងកេត )
  • លី មីហ្សាន ( បឹងកេត ) ជាមួយ លី វ៉ាហេទ ( បឹងកេត )
  • សាយ ពិសិដ្ឋ ( អគ្គស្នងការដ្ឋាននគរបាលជាតិ ) ជាមួយ សាយ វិសាល ( អគ្គស្នងការដ្ឋាននគរបាលជាតិ )
  • កែវ សុខង៉ន ( ទំនងចូលនិវត្តន៍ ) ជាមួយ កែវ សុខផេង ( PKNP )