លម្អិតអំពីកម្មវិធីប្រកួតចុងក្រោយ នៃលីគកំពូលកម្ពុជា ដែលនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃស្អែកនេះ

By |

ការប្រកួតដណ្ដើមពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៨ គ្រោងនឹងត្រលប់មកវិញនៅថ្ងៃ ០៣ ខែ មិនា ស្អែកនេះ បន្ទាប់ពីរដូវកាលចាស់បានបញ្ចប់ជាង២ខែរួចមក។

មិនខុសពីរដូវកាលចាស់លីគកំពូលកម្ពុជា រដូវកាល២០១៨ នេះនឹងមានក្រុមចំនួន១២ចូលរួមប្រកួត ក្នុងនោះរួមមាន ម្ចាស់ជើងឯកឆ្នាំចាស់ បឹងកេតអែហ្វស៊ី, ជើងឯករងក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, អគ្គស្នងការដ្ឋាននគរបាលជាតិ, វេស្ទើនភ្នំពេញ, អគ្គីសនីកម្ពុជា, អាស៊ីអឺរ៉ុបយូណាយធីត និងក្រុមចំណូលថ្មី វិសាខា និងសូលទីឡូអង្គរ។

សម្រាប់ការប្រកួតនៅក្នងសប្ដាហ៍ដំបូងដែលមាន១២ក្រុម ស្មើនឹង៦គូ គឺនឹងមានការប្រកួត៣គូ នៅថ្ងៃសៅរ៍ និង៣គូបន្ថែមនៅថ្ងៃអាទិត្យ នៅលើកីឡដ្ឋានចំនួន៤ផ្សេងគ្នា ប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្ដូរ ជាមួយនឹងការសម្រេចផ្លូវការចុងក្រោយលើបញ្ហាកីឡដ្ឋាន។

តាមកាលវិភាគដំបូងការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ដំបូងនឹងមានការប្រកួតនៅពហុកីឡដ្ឋានជាតិ នាថ្ងៃអាទិត្យ ដោយនឹងត្រូវមានការប្រកួតចំនួន២គូ រវាងណាហ្គាវើល ជាមួយ ព្រះខ័នរាជស្វាយរៀង និង អង្គរថាយហ្គ័រ ជាមួយ ក្រសួងការពារជាតិ។

 

Screen Shot 2018-03-02 at 12.01.57 PM

 

បែបនេះក្ដី គណៈកម្មាការរៀបចំការប្រកួត បានធ្វើការប្ដូរកីឡដ្ឋានប្រកួតវិញសម្រាប់សប្ដាហ៍ទី១នេះ ដោយសារកីឡដ្ឋានជាតិត្រូវរៀបចំការប្រកួតពានរង្វាន់ AFC Cup 2018 វគ្គជម្រុះក្នុងពូល នៅថ្ងៃទី៦ ខែមីនា រវាងបឹងកេត ជាមួយ Home United ខណៈតាមលក្ខខណ្ឌរបស់ AFC កីឡដ្ឋាន នឹងមិនអនុញ្ញាតិអោយប្រើមុនការប្រកួតមកដល់២ថ្ងៃឡើយ។

ដូច្នេះ ការប្រកួតចំនួន២គូ រវាងណាហ្គាវើល ជាមួយ ព្រះខ័នរាជស្វាយរៀង និង អង្គរថាយហ្គ័រ ជាមួយ ក្រសួងការពារជាតិ នឹងត្រូវលើកទៅប្រកួតនៅកីឡដ្ឋានផ្សេង ដែលរួមមានដូចខាងក្រោម។

 

កម្មវិធីប្រកួតផ្លូវការសម្រាប់សប្ដាហ៍ទី១នៃលីគ៖

photo6107439067256956897

 

សូមបញ្ជាក់ថា ការប្រែប្រួលកម្មវិធីប្រកួតគឺប្រែប្រួលសម្រាប់តែសប្ដាហ៍ទី១ប៉ុណ្ណោះ ខណៈសប្ដាហ៍បន្ទាប់ សប្ដាហ៍ទី២ ពហុកីឡដ្ឋាន នឹងអាចប្រើប្រាស់ជាធម្មតា តាមកាលវិភាគចាស់ដែលចេញដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC៕