ទីផ្សារដោះដូរកីឡាករនៅលីគកំពូលកម្ពុជា នឹងបិទនៅម៉ោង១២យប់នេះ ( ព័ត៌មានខ្លះៗពីការដោះដូរកីឡាករ )

By |

រយៈពេល១ខែហើយ ដែលទីផ្សារដោះដូរកីឡាករនៅក្នុងលីគកម្ពុជា បានបើកអោយក្លិបទាំង១២ដែលជាសមាជិកត្រូវចូលរួមប្រកួតពានរង្វាន់ថ្នាក់ជាតិនេះ នាំចេញ និងនាំចូលកីឡាករ សម្រាប់រដូវកាល២០១៨នេះ។

តាមប្រព័ន្ធដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ( FIFA ) ទីផ្សារដោះដូរកីឡាករកម្ពុជា នឹងត្រូវបិទនៅថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៨ នេះ ពោលគឺនឹងបញ្ចប់ការដោះដូចជាផ្លូវការនៅត្រឹមម៉ោង ១២:០០ យប់នេះ បន្ទាប់ពីបានបើកតាំងពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅ។

គិតមកទល់មានការដោះដូរកីឡាករសំខាន់មួយចំនួនដែលកក្រើកបាល់ទាត់កម្ពុជាផងដែរ ដូចជា៖

  • អង្គរថាយហ្គឺរ៖

បាននាំចូលកីឡាកររហូតដល់១២រូប ទាំងខ្មែរនិងបរទេស ក្នុងនោះកីឡាករដែលសំខាន់មាន Afanwi Baldwin ពីអគ្គស្នងការដ្ឋាននគរបាលជាតិ កីឡាករ ហម បញ្ញា ពីក្រសួងការពារជាតិ និងជាពិសេសនាំចូលកីឡាកជប៉ុន២រូប ដែលធ្លាប់មានបទពិសោធនៅលីគបាល់ទាត់ក្នុងប្រទេសជប៉ុនជាដើម។

28424408_1089154797888081_4667993735012586738_o

  • អាស៊ីអឺរ៉ុបយូណាយធីត៖

បាននាំចូលកីឡាករច្រើននាក់ផងដែរ ក្នងនោះមានដូចជាកីឡាករខ្មែរ បិន ឧត្តម ពីក្លិប ខេមបូឌានថាយហ្គឺរ កីឡាករបរទេស Hedayati Mohamed, Private Mbaga និង Timothy Okereke ជាដើម។

28503950_1182074675261893_1334081523_o

កីឡាករ Hedayati Mohamed, Momoh Degule, Private Mbaga, Tomohiro Masaki និង Timothy Okereke 

  • បឹងកេត៖

ពុំមានការប្រែប្រួលខ្លាំងសម្រាប់បឹងកេត ប៉ុន្តែក្លិបក៏បានននាំចូលកីឡាករបរទេសសំខាន់១រូបផងដែរ ដែលធ្លាប់ជាចំណែកជួយអោយក្លិបឈ្នះជើងឯកលីគកាលពីឆ្នាំ២០១២ ពោលគឺកីឡាករ Julius Oiboh ខណៈសមាជិកចុងក្រោយក្លិបបាននាំចូលកីឡាករដែលមានបទពិសោធគួរសមនៅក្នុងលីគពីក្រសួងការពារជាតិ ពោលគឺកីឡាករ ពុំ ដារាំង។

Pom-Darang-news

កីឡាករ ពុំ ដារាំង ( អាវក្រហម )

  • អគ្គិសនីកម្ពុជា៖

ក្លិបដែលត្រូវបាបគេស្គាល់ថាប្រើប្រាស់តែកីឡាករខ្មែរមួយនេះ ក៏បាននាំចូលកីឡាករមួយចំនួនផងដែរ ដូចជាកីឡាករ អ៊ុក វ៉ាន់ណេ, សោម សុគន្ធដារ៉ា, អ៊ុច បញ្ញាសិទ្ធ, ម៉ែន មុន្នីរ៉ា និង ច្រឹង ច័ន្ទវីរៈ ជាដើម ដែលសុទធសឹងជាយុវជនដែលមានបទពិសោធធ្លាប់ជម្រើសជាតិយុវជនកម្ពុជា អាយុក្រោម១៩ឆ្នាំផងដែរ។

FRI_EDC_VS_VSK_9733

កីឡាករ អ៊ុក វ៉ាន់ណេ, ច្រឹង ច័ន្ទវីរៈ និង ម៉ែន មុន្នីរ៉ា

  • ណាហ្គាវើល៖

សម្រាប់ណហ្គាវើល មានទាំងកីឡាករចាកចេញ និងកីឡាករចំណូលថ្មី ដោយអាចដឹងថា កីឡាករចំណូលថ្មីមានដូចជាកីឡាករបរទេសល្អៗធ្លាប់មានបទពិសោធក្នុងលីគ កីឡាករ  Matthew Okoro Osa, George Bisan កីឡាករកូរ៉េខាងត្បូងធ្លាប់ជាប់ជម្រើសជាតិយុវជន Han Sung-gyu កីឡាករជប៉ុន Tatsuro Inui មានបទពិសោធនៅ J League 3 ជាដើម បូករួមកីឡាករខ្មែរ រុន រ៉ានី, អ្នកចាំទី សាន ឧសភា និងកីឡាករវ័យក្មេង សៀង ណាមឈា ផងដែរ។

28238856_865815636924388_1787546409702475577_o

កីឡាករ George Bisan ចុះកុងត្រាជាមួយក្លិប 

  • ក្រសួងការពារជាតិ៖

ក្រុមដែលទស្សនិកជននិយមហៅថា ទ័ព មួយនេះពុំមានការនាំចូលកីឡាករខ្មែរមករួមក្រុមឡើយ ដោយបាននាំចូលតែកីឡាករបរទេសក្នុងនោះមាន៤រូបកំពុងតែហ្វឹកហាត់ជាប់លាប់ជាមួយក្រុមរួមមាន កីឡាករកូរ៉ខាងត្បូង២រូប Yoo Jae Ho និង Na Hyosung និងជប៉ុន២រូប Yudai Ogawa និង Daiki Matsumoto ខណៈ១រូបទៀតក្លិបក៏កំពុងសម្លឹងមកបំពេញបង្រ្គប់កូតា។ ជាមួយគ្នានេះក្លិបក៏បានតម្លើងយុវជន៥នាក់មកជួយឈុតធំផងដែរ។

NewPlayer_6

កីឡាករ Daiki Matsumoto,  Na Hyosung,  Yoo Jae Ho និង Yudai Ogawa

  • អគ្គស្នងការដ្ឋាននគរបាលជាតិ៖

ក្លិបដែលតំណាងអោយស្ថាប័នប៉ូលីសមួយនេះ ហាក់ស្ងប់ស្ងាត់ក្នុងការនាំយកកីឡាករមករួមក្រុម ប៉ុន្តែតាមដំណឹងដែលគ្រូបង្វឹក លោក នុត សូនី បានបង្ហើបក្លិបបានចរចារជាមួយកីឡាករបរទេសបាន៤រូបហើយ និងម្នាក់ទៀតកំពុងសង្កេតមើលរង់ចាំចុះបញ្ជីបម្រុង។

MCL2017_Police_VS_PKSR_6137

កីឡាករ Noh Snagmin

  • ភ្នំពេញក្រោន៖

ភ្នំពេញក្រោននារដូវកាលនេះ ត្រូវបានសង្កេតឃើញថាមានកីឡាករចាកចេញច្រើន ជាមួយនឹងសមាសភាពកីឡាករសុទ្ធតែសំខាន់ផងដែរ។ បែបនេះក្ដីក្លិបក៏បាននាំចូលកីឡាករបាន៦រូបផងដែរ នារដូវកាលនេះរួមមានដូចជាកីឡាករបរទេស៥រូប  Pouya Hossein, Jonny Campbell, Jorrin John, Atsushi Shirota និង Tsotleho JANE បូកបន្ថែមកីឡាករកូនកាត់ខ្មែរបារាំង អាលិច យូ ផងដែរ។

New Japanese Player PPCFC

កីឡាករ Atsushi Shirota

  • ព្រះខ័នរាជស្វាយរៀង៖

ព្រះខ័នរាជស្វាយរៀង ហាក់ពុំមានកីឡាករចាកចេញច្រើនឡើយប៉ុន្តែបាននាំចូលកីឡាករបាន៦រូប ទាំងខ្មែរ និងបរទេសរួមមាន កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen, សួន សុវណ្ណ, កីឡាករសញ្ជាតិជប៉ុន Daisuke Kobayashi កីឡាករកូរ៉ខាងត្បូង Whoo Hyun និង Ryota Ishikawa និងកីឡាករចុងក្រោយមានឈ្មោះថា Trevin Caesar ដែលមកពីប្រទេស ទ្រីនីដាដ និងតូបាហ្គូ។

PressPKSR_000

កីឡាករ សូន សុវណ្ណ និង Shane Booysen ក្នុងថ្ងៃសន្និសិទសារពត៌មានជាមួយក្លិប

  • សូលទីឡូអង្គរ៖

ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ មានកីឡាករទាំងចាកចេញ និងចូល ច្រើនណាស់ផងដែរ រួមមានកីឡាករ Unno Tomoyuki ( ជប៉ុន ), Kento Fujihara ( ជប៉ុន ) និងកីឡាករ Kikuchi Yuta ( ជប៉ុន ) Dzarma Bata ខណៈកីឡាករក្នុងស្រុកវិញ បាននាំចូលកីឡាករជាច្រើនផងដែរដូចជា លី អារីហ្វីន, អ៊ាង លីហ៊ួរ, កូរណៃ អាន់សារី, លី ភិរុន, ឡូង ភារ៉ាត់ , ចាន់ វាសនា និង សេង កូសែន ជាដើម។

26239061_424267481342800_512063358699893171_n

កីឡាករ Unno Tomoyuki

  • វេស្ទើនភ្នំពេញ៖

វេស្ទើនក៏ត្រូវបានមើលឃើញថា មានកីឡាករចាកចេញច្រើនដូចគ្នា ដោយភាគច្រើនបានទៅចូលរួមជាមួយ សូលទីឡូអង្គរ ដែលជាក្រុមចំណូលថ្មី ខណៈកីឡាករដែលក្លិបបាននាំចូលមានតែ Takahito Ota មួយប៉ុណ្ណោះ បូកនិងសមាជិកចាស់មួយចំនួនតូច។

MCL2017_CMAC_VS_EDC_2008 (1)

កីឡាករ Takahito Ota

  • វិសាខា៖

ក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជាមួយនេះ បានបង្ករភាពភ្ញាក់ផ្អើលជាងគេ បើទោះជាថ្មីថ្មោងនៅក្នុងលីគក៏ដោយ ជាការកត់សម្គាល់ក្លិបបាននាំចូលកីឡាករបរទេសកូរ៉ខាងជើង៤រូប ដែលសុទ្ធសឹងជាកីឡាករដែលមានបទពិសោធក្នុងលីគ មកពីក្រសួងការពារជាតិ បន្ថែមជាមួយកីឡាករបរទេស១រូបទៀតសញ្ជាតិកូរ៉ខាងជើងដូចគ្នាផងដែរ។ ក្រៅតែពីកីឡាករបរទេស កីឡាករខ្មែរ ក៏ក្លិបបាននាំចូលមកដូចគ្នា ដូចជាអតីតសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា និងសមាជិកនៃក្រុមជម្រើសជាតិ ង៉យ ស្រីន, ពៅ ភារិទ្ធ, កែវ សុខសិលា, រស់ សំអឿន ជាដើម។

FRI_EDC_VS_VSK_9726

ជម្រើស១១នាក់ដំបូង វិសាខា ប្រកួតមិត្តភាពជាមួយ អគ្គិសនីកម្ពុជា

 

បែបនេះក្ដីការបើកទីផ្សារដោះដូរកីឡាករ គឺមានការបើកជាលើកទី២ នឹងមានរយៈពេលត្រឹមតែ១៤ថ្ងៃពោលគឺ ១៥ ដល់ ២៩ មិថុនា អំឡុងចប់ការប្រកួតត្រឹមជើងទី១ នៃលីគកំពូលកម្ពុជា រដូវកាល២០១៨៕

 

ចុចអានអត្ថបទពត៌មានពីការដោះដូរកីឡាករជាច្រើន៖ ចុចទីនេះ

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU / Soltilo Angkor FC / Phnom Penh Crown FC / NagaWorld FC / Boeung Ket Football Club