សមាជិកក្រុមជម្រើសជាតិទ្រីនីដាដ និងតូបាហ្គូ ចុះកុងត្រាជាមួយក្លិបព្រះខ័នរាជស្វាយរៀង បង្រ្គប់កីឡាករបរទេស៥រូបជាផ្លូវការ

By |

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការចុះកិច្ចសន្យានាំយកកីឡាករបរទេសចំណូលថ្មីមួយរូបទៀត និងចុងក្រោយ ដែលមានតួនាទីជាខ្សែបម្រើប្រយុទ្ធ មករួមជាមួយក្រុមសម្រាប់ត្រៀមនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប កីឡាករបរទេសថ្មីទី៥ នេះមានឈ្មោះថា Trevin Caesar និងជាសមាជិកថ្មីទី៦ សម្រាប់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះនាំចូលជាមួយកិច្ចសន្យារយៈពេលមួយឆ្នាំ។

 

28378253_1694087503981320_7678251090718426020_n

 

Trevin Caesar  មានវ័យ២៨ឆ្នាំ ធ្លាប់មានបទពិសោធជោគជាំនៅក្នុងលីគបាល់ទាត់នៃសហរដ្ឋអាមេរិក ( លីគលំដាប់ទី២ ) ដោយចាប់ផ្ដើមដំបូងជាមួយក្លិប Ma Pau, Caledonia AIA និង North East Stars ពីឆ្នាំ២០១០ ដល់២០១៤ មុននឹងផ្លាស់មកចូលរួមជាមួយ ក្រុម San Antonio Scorpions នៅឆ្នាំ២០១៤ និងក្រុមមួយចំនួនទៀតដូចជា Austin Aztex, Orange Country Blues និងចុងក្រោយឆ្នាំ២០១៧ ជាមួយក្លិប Sacramento Republic។

កីឡាកររូបនេះក៏មានបទពិសោធជោគជាំផងដែរនៅក្នុងក្រុមជម្រើសជាតិ ទ្រីនីដាដ និងតូបាហ្គូ ដែលជាប្រទេសនៅក្នុងទ្វីបអាមេរិកកណ្ដាល ដោយបានជាប់ជម្រើសជាតិតាំងពីឆ្នាំ២០១៣ បង្ហាញខ្លួនបាន១៤ប្រកួត ទាត់បញ្ចូលទីបាន៣គ្រាប់ផងដែរ។

 

623418036

 

គួរបញ្ជាក់ថា មកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បាននាំចូលកីឡាករបាន៦រូបហើយទាំងខ្មែរ និងបរទេសរួមមាន កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen, សួន សុវណ្ណ, កីឡាករសញ្ជាតិជប៉ុន Daisuke Kobayashi កីឡាករកូរ៉ខាងត្បូង Whoo Hyun កីឡាករជប៉ុន Ryota Ishikawa និងកីឡាករ  Trevin Caesar នេះផ្ទាល់តែម្ដង៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC / concacaf & Getty Images/Orlando Sierra