លីគកំពូលកម្ពុជា៖ តើ ៣ពិន្ទុនារសៀលនេះ ធ្លាក់ទៅលើដៃក្រុមម្ចាស់ផ្ទះ អាសុីអុឺរ៉ុប ឬក៏ក្រុមភ្ញៀវ បឹងកេត?

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០២រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែ មីនា គ.ស ២០១៧ នេះក្លិបបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត និងទទួលស្វាគមន៍ក្លិបបាល់ទាត់បឹងកេត ក្នុងជំនួបបើកឆាកនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៣:០០ នាទី នៅលើវាលស្មៅនៃកីឡដ្ឋាន AEU Sport Park ដែលជាទឹកដីផ្ទាល់របស់ក្រុមតំណាងឲ្យសកលវិទ្យាល័យអាសុីអុឺរ៉ុប។ រង់ចាំមើលថាតើ អាសុីអុឺរ៉ុប ឬក៏ បឹងកេត ដែលទទួលបាន ៣ពិន្ទុក្នុងជំនួបដំបូងនេះ?

*ព័តមានអំពីក្រុមអាសុីអឺរ៉ុបយូណាយធីត៖

អាសុីអឺរ៉ុបយូណាយធីត បានធ្វើការត្រៀមខ្លួនរួចរាល់ដោយបានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាច្រើនលើកជាច្រើនសារ និងបានដោះដូរកីឡាករមួយចំនួនដើម្បីពង្រឹងសមត្ថភាពក្រុម ស្របពេលដែលបាននាំចូលកីឡាករបរទេសមួយចំនួននៅតំបន់ប្រយុទ្ធដើម្បីសម្រួចឲ្យកាន់តែល្អជាងមុន។ កាលពីរដូវកាលចាស់ ២០១៧ ក្រុមតំណាងឲ្យសាកលវិទ្យាល័យអាសុីអុឺរ៉ុប ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ដែលនៅពីលើតំបន់កាត់ចោល ពោលបានធ្វើការប្រកួតចំនួន ២២លើកក្នុងនោះឈ្នះ ៥លើក ស្មើ ៣លើក និងចាញ់ ១៤លើក ដោយមាន ១៨ពិន្ទុនៅក្នុងដៃ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Okereke Timothy តារាជើងស៊ុតបញ្ចូលទីរបស់ក្រុមអង្គរថាយហ្គឺរ ទើបតែផ្ទេរមកកាន់ក្រុមអាសុីអុឺរ៉ុប យូណាយធីត នាដើមរដូវកាលថ្មីនេះ ដែលត្រូវបានគេរំពឹងថាជាកីឡាករម្នាក់ដែលគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធ ជាមួយកាលសម្បទារឹងមាំ និងពោរពេញដោយបទពិសោធន៍នៅលើទីលានក្នុងការស៊ុតបញ្ចូលទី។ កាលពីរដូវកាលចាស់ កីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះគឺជាអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេប្រចាំក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប។

MCL-2017-Cambodian-Tiger-FC-Vs-Naga-World-FC-8

*៥ប្រកួតចុងក្រោយរបស់អាស៊ីអឺរ៉ុបយូណាយធីត៖

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំរបស់អាសុីអឺរ៉ុបយូណាយធីតគឺ ឈ្នះ ម្ដង ស្មើ ២ ដង និងចាញ់ ២ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត៖

– ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ២-២ ណាហ្គាវើល ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុបយូណាយធីត ៤-២ អង្គរថាយហ្គឺរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុបយូណាយធីត ១-៣ ភ្នំពេញក្រោន ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ៦-៣ អាសុីអុឺរ៉ុបយូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ២-២ អាសុីអុឺរ៉ុបយូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

 

*ព័តមានអំពីក្លិបបាល់ទាត់បឹងកេត៖

បឹងកេតអេហ្វសុី គឺម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជារដូវកាលចាស់ បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនៅក្នុងលីគ បើទោះបីជារវល់នៅក្នុងពានរង្វាន់ AFC Cup 2018 វគ្គជម្រុះតាមពូលក៏ដោយ ខណៈសមាសភាពកីឡាកររបស់ខ្លួន មិនសូវមានការផ្លាស់ប្ដូរប៉ុន្មាននោះទេក្រោយពីការចាកចេញរបស់ខ្សែការពារស្លាប រស់ សំអឿន ក៏បាននាំចូលវិញនូវកីឡាករ Julius Oiboh ជាខ្សែប្រយុទ្ធផងដែរ។ បឹងកេត ទើបតែចាញ់ក្រោមស្នាដៃក្រុមភ្ញៀវមកពី មីយ៉ាន់ម៉ា Shan United ក្នុងលទ្ធផល ១ទល់២ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈថ្មីៗនេះ ដោយកំពុងតែឈរនៅបាតតារាងប្រចាំពូល F ផងដែរ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ Maycon Silva Calijuri ត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ ដោយរូបគេតែងតែរកគ្រាប់បាល់ជារឿយៗជូនក្រុម ដោយការប្រកួតនៅក្នុងពានរង្វាន់ AFC Cup កីឡាករសញ្ជាតិប្រេសុីលរូបនេះ ទាត់បញ្ចូលទីបានចំនួន ៣គ្រាប់មកហើយ ដោយរកបាន ២គ្រាប់នៅក្នុងប្រកួតជាមួយ Lao Toyota FC ជើងទី១ ស្មើគ្នា ៣ទល់៣ និងរកបាន ១គ្រាប់ កាលពីចាញ់ក្រុម Shan United ២ទល់១ នៅប្រកួតទី២ ប្រចាំពូល F ផងដែរ។

AFC2018_BKFC_VS_SHAN_1703

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់បឹងកេតអេហ្វសុី៖

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់ AFC Cup 2018 និងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ គឺឈ្នះ ២លើក ស្មើ ១លើក និងចាញ់ ២លើក។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់បឹងកេត៖

– ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ០-៤ បឹងកេតអេហ្វសុី ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨ ជើងទី១៖ បឹងកេតអេហ្វសុី ៣-៣ Lao Toyota FC ( AFC Cup 2018 )

– ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ជើងទី២៖ Lao Toyota FC ០-១ បឹងកេតអេហ្វសុី ( AFC Cup 2018 )

– ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ពូលF៖ Ceres-Negros FC ៩-០ បឹងកេតអេហ្វសុី ( AFC Cup 2018 )

– ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ពូលF៖ បឹងកេតអេហ្វសុី ១-២ Shan United ( AFC Cup 2018 )

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងបឹងកេតអេហ្វសុី និង អាសុីអុឺរ៉ុបយូណាយធីត៖

ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងក្រុមទាំង ២ គឺបឹងកេតអេហ្វសុី មិនធ្លាប់ចាញ់ អាសុីអុឺរ៉ុបយូណាយធីត ម្តងទេ ពោលគឺឈ្នះទាំង ៥ ដង ក្នុងការប្រកួតលីគកំពូលកម្ពុជា។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៥ ថ្ងៃទី ២៦ ខែ កញ្ញា ជើងទី២៖ បឹងកេតអេហ្វសុី ៥-២ អាសុីអុឺរ៉ុបយូណាយធីត

– រដូវកាល ២០១៦ ថ្ងៃទី ២១ ខែ កុម្ភៈ ជើងទី១៖ បឹងកេតអេហ្វសុី ៣-២ អាសុីអុឺរ៉ុបយូណាយធីត

– រដូវកាល ២០១៦ ថ្ងៃទី ១៩ ខែ មិថុនា ជើងទី២៖ អាសុីអុឺរ៉ុបយូណាយធីត ០-៥ បឹងកេតអេហ្វសុី

– រដូវកាល ២០១៧ ថ្ងៃទី ១៨ ខែ មិនា ជើងទី១៖ បឹងកេតអេហ្វសុី ២-១ អាសុីអុឺរ៉ុបយូណាយធីត

– រដូវកាល ២០១៧ ថ្ងៃទី ២៦ ខែ កក្កដា ជើងទី២៖ អាសុីអុឺរ៉ុបយូណាយធីត ២-៣ បឹងកេតអេហ្វសុី