ពានរង្វាន់លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ រដូវកាល២០១៨ ចាប់ផ្ដើមប្រកួតនៅរសៀលនេះតទៅ

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) នឹងចាប់ផ្ដើមបើកទំព័ររដូវកាលថ្មីរបស់ខ្លួន នៅរសៀលនេះ បន្ទាប់ពីរដូវកាលមុនបានបញ្ចប់កាលពីជាង៤ខែមុន។

ដូចដែលបានជ្រាបការប្រកួតរដូវកាល២០១៨នេះ គឺប្រកួតតាមរូបមន្តលីគវិលជុំដោយមានក្រុមទាំងអស់ចំនួន១០ចូលរួមប្រកួត សុទ្ធសឹងតែជាក្រុមខ្លាំងពីរដូវកាលមុន ដែលបានឡើងដល់ដំណាក់កាលទី២ ការប្រកួតដណ្ដើមពានរង្វាន់ ជើងឯកជាតិបាល់ទាត់ក្នុងសាល ( Futsal Cup 2017 ) ឆ្នាំ ២០១៧។

សម្រាប់សប្ដាហ៍ដំបូង ( សប្ដាហ៍ទី១ ) នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ នឹងមានការប្រកួតចំនួន៥ប្រកួត ស្មើនឹង១០ក្រុម ក្នុងនោះនារសៀលថ្ងៃទី ០៣ ខែ មិនា នឹងមានការប្រកួតចំនួន៣គូ ខណៈថ្ងៃអាទិត្យ ទី ០៤ ស្អែក ក៏នឹងមានការប្រកួតចំនួន២គូបន្ថែំទៀតផងដែរ ស្របពេលដែលគ្រប់ការរប្រកួតទាំងអស់នឹងធ្វើឡើងនៅទីលានបាល់ទាត់ Clear Arena នៅក្នុងខ័ណ្ឌសែនសុខ។

កម្មវិធីប្រកួតពេញលេញ៖

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍.០៣.មិនា

ឱម៉ាល់

Vs

សសយក កំចាយមារ

១៤:៣០

Clear Arena

ឆន្ទះកីឡា

Vs

អាណាចក្របៃតង

១៦:០០

ផេនដា អែហ្វស៊ី

Vs

ដោនថោនស្ព័ត

១៧:០០

អាទិត្យ.០៤.មិនា

ហូមស្ព័ត

Vs

ប៊ី អេ យូណាយធីត

១៦:០០

ហ្វឹនស្ព័ត

Vs

យុវជន៧មករា

១៧:៣០