ពានរង្វាន់ជើងឯកបាល់ទាត់នារី នឹងប្រកួតដើម្បីស្វែងរកក្រុមឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ រសៀលនេះ

By |

ការប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំឆ្នាំ២០១៨ នឹងធ្វើការប្រកួតខ្វែង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីបានធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនខែរួចមក។

ក្រោយឆ្លងកាត់ការប្រកួតអស់ចំនួន១០សប្ដាហ៍ សម្រាប់ការប្រកួតលីគបាល់ទាត់នារីបានរកឃើញក្រុមដែលឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន ពូល A ក្រុមបាល់ទាត់នារីខេត្តបាត់ដំបង ជាមួយ ខេត្តកំពង់ឆ្នាំង ស្របពេលដែលពូល B គឺក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ ចាប់ដៃគ្នាឡើងជាមួយ ខេត្តស្វាយរៀង។

តាមលក្ខខណ្ឌនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមលេខ១ ពូល B និងត្រូវប្រកួតជាមួយ ក្រុមលេខ២ ពូល A ខណៈក្រុមលេខ១ ពូល A ត្រូវជួបជាមួយ ក្រុមលេខ២ ពូល B ខណៈជាជាការផ្គូរផ្គង់បានបង្ហាញថា ក្រុមខេត្តបាត់ដំបង ត្រូវជួប ក្រុមខេត្តស្វាយរៀង រីឯក្រុមខេត្តកំពង់ស្ពឺ ត្រូវជួប ខេត្តកំពង់ឆ្នាំង។

សម្រាប់ការប្រកួតនឹងត្រូវធ្វើឡើងនៅលើទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ ទាំង២ប្រកួត។

កម្មវិធីប្រកួតទាំងស្រុង៖

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍.០៣.មិនា

ខេត្តកំពង់ស្ពឺ

Vs

ខេត្តកំពង់ឆ្នាំង

១៥:០០

បាទី១

ខេត្តបាត់ដំបង

Vs

ខេត្តស្វាយរៀង

១៥:០០

បាទី៣

 

ក្រុមដែលឈ្នះនោគ្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៨ នៅក្នុងខេត្តត្បូងឃ្មុំ នាទីលានវិទ្យាល័យ ប៊ុនរានី ហ៊ុនសែន មេមត់ ដែលជាថ្ងៃបិទកម្មវិធីទាំងស្រុង រួមទាំងលីគយុវជនអាយុក្រោម១៤ និង១៦ឆ្នាំផងដែរ៕