អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ទទួលបានតំណែងថ្មីក្លាយជានាយកបច្ចេកទេសក្លិបនៅលីគកំពូលប្រេសុីល

By |

លោក Leonardo Vitorino ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ពេលនេះបានតួនាទីថ្មីជានាយកបច្ចេកទេសក្លិប Ceara Sporting Club នៅលីគកំពូលប្រេសុីលរដូវកាល២០១៨ ( Campeonato Brasileiro Série A )។ នេះបើយោងតាមការបញ្ជាក់របស់សាមីខ្លួនប្រាប់មក We Are Football នាព្រឹកថ្ងៃអាទិត្យនេះ។

Ceara Sporting Club គឺជាក្លិបទើបទទួលបានសិទ្ធឡើងមកលេងលីគកំពូលប្រេសុីល ខណៈកាលពីរដូវកាល២០១៧ បានបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅ Serie B។

28693813_1818017331543640_1949239751_o

រំលឹកថា កាលពីថ្ងៃទី ១៩ ខែ តុលា កន្លងមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចចែកផ្លូវជាមួយ លោក Leonardo Vitorino ពីគ្រូជម្រើសជាតិកម្ពុជា។ ក្រោយចូលមកកាន់តំណែងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា នៅក្នុងខែមិនា រយៈពេល ៧ ខែ ជាមួយក្រុមលោកបានដឹកនាំក្រុមជម្រើសជាតិឈុតធំប្រកួតបាន ៧ ប្រកួត ក្នុងនោះឈ្នះចំនួន១ប្រកួត និងចាញ់៦ប្រកួត៕

អត្ថបទពាក់ព័ន្ធ៖ ខ្លះៗអំពីស្ថិតិរបស់ លោក Leonardo Vitorino ក្រោយអស់តំណែងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ៣ ឈុត
អត្ថបទពាក់ព័ន្ធ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចចែកផ្លូវជាមួយ លោក Leonardo ពីតួនាទីជាគ្រូជម្រើសជាតិ