ក្រោយឈ្នះ វេស្ទើនភ្នំពេញ ៦ទល់០ គ្រូបង្វឹកប៉ូលីសថា ជាលទ្ធផលមិននឹកស្មានដល់ ដោយសារតែ…

By |

កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨ អគ្គស្នងការដ្ឋាននគរបាលជាតិ បានលត់ វេស្ទើនភ្នំពេញ ក្នងលទ្ធផល ៦ទល់០ នៅក្នុងជំនួបការប្រកួតបើកឆាកសប្តាហ៍ដំបូងនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ ក្នុងនោះគ្រូបង្វឹកក្រុមប៉ូលីស បានលើកឡើងថា ជាលទ្ធផលមិននឹកស្មានដល់ និងពេញចិត្តទម្រង់លេងរបស់កូនក្រុម ត្បិតមិនសូវមានពេលហ្វឹកហាត់គ្រប់គ្រាន់។

លោក នុត សូនី គ្រូបង្វឹកក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងប្រាប់ក្រុមការងារវិបសាយ We Are Football យ៉ាងដូច្នេះថា៖« តាមការពិត កូនក្រុមរបស់ខ្ញុំឈ្នះដល់ទៅ ៦ទល់០ នេះវាជាមោទនភាពរបស់ក្រុមទាំងមូលដែលពួកគេធ្វើបានល្អ ហើយខ្ញុំនៅថ្ងៃនេះកូនក្រុមរបស់ខ្ញុំធ្វើបានយ៉ាាងល្អដោយខ្ញុំមិននឹកស្មាននោះទេដែលជាលទ្ធផលមួយពេញចិត្តមែនទែន រឿងដែលខ្ញុំមិននឹកស្មាននោះគឺ ទី១ កូនក្រុមរបស់ខ្ញុំចំនួន ១០រូបដែលជាកីឡាករសំខាន់មិនសូវមានពេលវេលាហ្វឹកហាត់ជាមួយក្រុម ដោយសារមានភារកិច្ចចូលរៀននៅសាលាបណ្ឌិតសភានគរបាលជាតិ ដូច្នេះហើយខ្ញុំបារម្មណ៍ខ្លាចពួកគេលេងមិនមានភាពសុីចង្វាក់ និងយល់ចិត្តគ្នា ប៉ុន្ដែអ្វីៗមិនដូចការគិតរបស់ខ្ញុំឡើយ ដោយពួកគេចេះសាមគ្គីគ្នានៅលើទីលាន ធ្វើតាមនូវធ្វើដែលខ្ញុំបានប្រាប់គាត់ និងការគោរពវិន័យ បូករួមជាមួយការព្យាយាម និងសមត្ថភាពរបស់គាត់ផងដែរ »។

31D17C90-9A8D-4819-942E-983C1F73565D

សូមបញ្ជាក់ថា ក្រោយបញ្ចប់សប្តាហ៍ទី១ជាស្ថាពរហើយនោះ ក្រុមប៉ូលីស កំពុងតែឈរនៅលើកំពូលតារាងនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ក្រោយយកឈ្នះលើក្រុមភ្ញៀវ វេស្ទើនភ្នំពេញ ៦ទល់០ ផងដែរ៕