លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ រដូវកាល២០១៨ មានគ្រាប់បាល់៥១គ្រាប់កើតឡើងក្នុងសប្ដាហ៍ទី១

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) បានបញ្ចប់ការប្រកួតសប្ដាហ៍ដំបូងរបស់ខ្លួន កាលពីល្ងាចថ្ងៃអាទិត្យ ទី០៤ ម្សិលមិញ។

សម្រាប់សប្ដាហ៍ដំបូង ( សប្ដាហ៍ទី១ ) នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ នេះគ្រប់ក្រុមទាំងអស់សុទ្ធតែមានលទ្ធផលឈ្នះ ចាញ់ ក្នុងចំណោម៥ប្រកួត និងពុំមានលទ្ធផលស្មើឡើយ ដោយមានគ្រាប់បាល់ទាំងអស់៥១គ្រាប់កើតឡើង។

ជាការកត់សម្គាល់ ក្រុមដែលធ្វើបាន្អជាងគេនៅក្នុងសប្ដាហ៍នេះ គឺក្រុម ហូមស្ព័ត បន្ទាប់ពីបានយកឈ្នះ គូប្រកួត ប៊ី អេ យូណាយធីត ដោយលទ្ធផល ៨ទល់១ បានសេចក្ដីថា ចំណេញគ្រាប់បាល់៧គ្រាប់ ខណៈ ដោនថោនស្ព័ត ជាមួយ ហ្វឹនស្ព័ត ក៏រកបាន៨គ្រាប់ដូចគ្នា ប៉ុន្តែក៏ត្រូវបានគូប្រកួតតបតបានច្រើនគ្រាប់វិញផងដែរ។

កម្មវិធីប្រកួតពេញលេញ៖

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍.០៣.មិនា

ឱម៉ាល់

៣-៥

សសយក កំចាយមារ

១៤:៣០

Clear Arena

ឆន្ទះកីឡា

៦-៤

អាណាចក្របៃតង

១៦:០០

ផេនដា អែហ្វស៊ី

៣-៨

ដោនថោនស្ព័ត

១៧:០០

អាទិត្យ.០៤.មិនា

ហូមស្ព័ត

៨-១

ប៊ី អេ យូណាយធីត

១៦:០០

ហ្វឹនស្ព័ត

៨-៥

យុវជន៧មករា

១៧:៣០

 

រូបភាព៖ Cambodia Futsal