កាលពីថ្ងៃអាទិត្យ ទី ០៤ ខែ មិនា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៨ បានបញ្ចប់ការប្រកួតរបស់ខ្លួននៅក្នុងសប្ដាហ៍ទី១ទាំងស្រុង ដោយមានការប្រកួតចំនួន៣គូបន្ថែមពីសៅរ៍ ដែលមាន៣គូ និងបានបញ្ចប់ទៅដោយរលូនពីម៉ោង ៣:០០ នារីរសៀល ដល់ម៉ោង ៨:០០ នាទីល្ងាច ដូចគ្នា។
ការប្រកួតបើកឆាកដំបូងប្រចាំរដូវកាលគឺជាការប្រកួតរវាង វិសាខា ទទួលស្វាគមន៍ អគ្គិសនីកម្ពុជា ( ម៉ោង ៣:០០ រសៀល ) មុននឹងគូទី២ អង្គរថាយហ្គឺរ ជួបប្រកួតជាមួយ ក្រសួងការពារជាតិ ( នៅម៉ោង ៣:៣០ នាទីរសៀល ) និងគូចុងក្រោយប្រចាំសប្ដាហ៍ទី១ ណាហ្គាវើល ប៉ះជាមួយ ព្រះខ័នរាជស្វាយរៀង ( ប្រកួតនៅម៉ោង ៦:០០ នាទីល្ងាច )។
- ការប្រកួតរវាង វិសាខា ជាមួយ អគ្គិសនីកម្ពុជា៖
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋានវេស្ទើន នេះបានបញ្ចប់ទៅដោយ ម្ចាស់ផ្ទះ វិសាខា បានយកឈ្នះ អគ្គិសនីកម្ពុជា ដោយលទ្ធផល ៤ទល់០។
ស្ថិតិសង្ខេបនៅក្នុងការប្រកួត៖
សកម្មភាពនៃការប្រកួតរវាង វិសាខា ជាមួយ អគ្គិសនីកម្ពុជា៖
- ការប្រកួតរវាង អង្គរថាយហ្គឺរ ជាមួយ ក្រសួងការពារជាតិ៖
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋានខេត្តសៀមរាប នេះបានបញ្ចប់ទៅដោយ ម្ចាស់ផ្ទះ អង្គរថាយហ្គឺរ បានរងបរាជ័យក្រោមថ្វីជើង ក្រុមជើងឯករងរដូវកាលចាស់ ក្រសួងការពារជាតិ ដោយលទ្ធផល ០ទល់១។
ស្ថិតិសង្ខេបនៅក្នុងការប្រកួត៖
សកម្មភាពនៃការប្រកួតរវាង អង្គរថាយហ្គឺរ ជាមួយ ក្រសួងការពារជាតិ៖
- ការប្រកួតរវាង ណាហ្គាវើល ជាមួយ ព្រះខ័នរាជស្វាយរៀង៖
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន RSN នេះបានបញ្ចប់ទៅដោយ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០ទល់០។
ស្ថិតិសង្ខេបនៅក្នុងការប្រកួត៖
សកម្មភាពនៃប្រកួតរវាង ណាហ្គាវើល ជាមួយ ព្រះខ័នរាជស្វាយរៀង៖
ចុចអានអត្ថបទ៖ ស្ថិតិសង្ខេប បូកសកម្មភាពប្រកួតនៃជ័យជម្នះរបស់បឹងកេត ភ្នំពេញក្រោន និងប៉ូលីស ក្នុងសប្ដាហ៍ដំបូងនៃពានលីគកំពូលកម្ពុជា