នាវេលាម៉ោង ១០:៥០ នាទីយប់នេះ ក្រុម​ U-16 កម្ពុជាដឹកនាំដោយលោក Lee Tae Hoon ហោះ​ទៅ​ប្រទេស​ជប៉ុន

By |

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំក្រោមការដឹកនាំដោយគ្រូបង្វឹក Lee Tae Hoon នឹងត្រូវធ្វើការចាកចេញពីមាតុភូមិនាវេលាម៉ោង ១០:៥០នាទីនេះដោយត្រូវហោះទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ JENESYS 2017 Japan-Asean U-16 Football Tournament ដែលជាពានរង្វាន់មិត្តភាពសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ចំនួន១១ប្រទេស បូករួមជាមួយនឹងម្ចាស់ផ្ទះជប៉ុន ជាការប្រកួតដើម្បីដកស្រង់បច្ចេកទេសគ្នា ដែលគ្រោងនឹងចាប់ផ្ដើមនៅអំឡុងពាក់កណ្ដាលខែមិនាខាងមុខនេះ។

យោងតាមការចេញផ្សាយនៅលើសារពត៌មានឥណ្ឌូនេស៊ី មួយបានបង្ហាញថា សមាសភាពក្រុមទាំង១២រួមមាន ម្ចាស់ផ្ទះ U-16 ជប៉ុន និង U-16 មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង១១ ដូចជា ព្រុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម។

ខាងក្រោមនេះជាបញ្ជីឈ្មោះសមាសភាពកីឡាករទាំង ១៨រូបរបស់ក្រុម U-16 កម្ពុជា៖

list players U-16 Cambodia

ក្រុមទាំង១២នឹងត្រូវបែងចែកចេញជា៤ពូល ក្នុង១ពូលមាន៣ក្រុម ក្នុងនោះមានដូចជា៖

ពូល A: U-16 ជប៉ុន, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា
ពូល B: U-16 ឥណ្ដូនេស៊ី, កម្ពុជា និងហ្វីលីពីន
ពូល C: U-16 ថៃ, សិង្ហបុរី និងព្រុយណេ
ពូល D: U-16 វៀតណាម, ឡាវ និងទីម័រខាងកើត

សូមបញ្ជាក់ថា សម្រាប់ប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិឥណ្ឌូនេសុីអាយុក្រោម ១៦ឆ្នាំ នាវេលាម៉ោង ១៤:០០ នាទី នៅថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៨ខាងមុខនេះផងដែរ៕