លីគកំពូលកម្ពុជាបានចាប់ផ្ដើមរដូវកាលថ្មី ប៉ុន្ដែរឿងរ៉ាវ ៦កាលពីរដូវកាលចាស់មិនប្រែប្រួល

By |

ពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១របស់ខ្លួនរួចរាល់មកហើយ ដោយក្នុងនោះមានរឿងរ៉ាវថ្មីៗជាច្រើនបានកើតឡើងនារដូវកាលថ្មីនេះ ប៉ុន្ដែមានរឿងរ៉ាវចំនួន ៥នៅតែដដែលដូចរដូវកាលចាស់២០១៧។

  • ពហុកីឡដ្ឋានជាតិ

ពហុកីឡដ្ឋានជាតិ ត្រូវបានគណះកម្មាធិការរៀបចំការប្រកួតបាល់ទាត់កម្ពុជាសម្រេចហាមមិនឲ្យក្លិបនៅលីគកំពូលយកធ្វើជាទឹកដីដោយតម្រូវឲ្យមានកីឡដ្ឋានផ្ទាល់ខ្លួននៅរដូវកាលនេះ ប៉ុន្ដែដោយសារក្លិបចំនួន ៦សាងសង់កីឡដ្ឋានរបស់ខ្លួនមិនទាន់ហើយ ក៏អនុញ្ញាតឲ្យកីឡដ្ឋានជាតិមួយនេះធ្វើជាទឹកដីក្រុមទាំងមោះបណ្ដោះអាសន្នសម្រាប់ជើងទី១ប៉ុណ្ណោះ នេះបញ្ជាក់ថាពហុកីឡដ្ឋានជាតិ នៅតែប្រើប្រាស់សម្រាប់លេងលីគកំពូលកម្ពុជាដូចរដូវកាលមុនៗដដែល។

National-Stadium

  • បាល់ផ្លូវការសម្រាប់ការប្រកួតលីគកំពូលកម្ពុជា៖

លីគកំពូលកម្ពុជារដូវកាល២០១៨នះ ក៏នៅតែប្រើប្រាស់បាល់ប្រភេទ Dong Luc ដែលជាផលិតផលរបស់ប្រទេសវៀតណាម ១រដូវកាលពេញដដែលដូចកាលពីឆ្នាំ ២០១៧និងឆ្នាំមុនៗទៀតផងដែរ។

Ball-Official-CL-2018

  • ស្ថានីយ៍ទូរទស្សន៍ដែលផ្សាយផ្ទាល់លីគកំពូលកម្ពុជា៖

ស្ថានីយ៍ប៉ុស្ដិ BTV News នៅតែបន្តការទទួលសិទ្ធិក្នុងការផ្សាយផ្ទាល់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះដដែល ក៏ដូចរដូវកាល២០១៧ និងរដូវកាលមុនៗដែលទូរទស្សន៍ក្នុងស្រុកមួយនេះធ្វើការផ្សាយផ្ទាល់សម្រាប់ចែកចាយជូនដល់អ្នកគាំទ្រវិស័យកីឡារនេះ។

WAF-BTV-Live

  • ក្លិបបាល់ទាត់អគ្គិសនីកម្ពុជាប្រើប្រាស់កីឡាករខ្មែរសុទ្ធ៖

អាចនិយាយបានថា ក្រុមដឹកនាំដោយលោក ប្រាក់ វុទ្ធី គឺជាក្រុមមួយដែលមិនប្រើប្រាស់សមាសភាពកីឡាករបរទេសដើម្បីជួយក្រុមនោះទេនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា នារដូវកាលថ្មី២០១៨នេះ ក៏ដូចជាកាលពីរដូវកាលចាស់ ក្រុមអគ្គិសនីកម្ពុជា ក៏ប្រកាន់ជំហរមិនប្រើកីឡាករបរទេសដូចគ្នា។

MCL2018_VSH_VS_EDC_7991

  • សប្តាហ៍ទី១ក្រុមប៉ូលីសបានឈរកំពូលតារាងលីគកំពូលកម្ពុជា៖

គិតមកត្រឹមសប្តាហ៍ទី១នេះ ក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតែឈរនៅចំណាត់ថ្នាក់លេខ១កំពូលតារាងនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ ក្រោយពីបានយកឈ្នះលើ ក្លិបវេស្ទើនភ្នំពេញ ដោយលទ្ធផល ៦ទល់០ វាដូចទៅនឹងកាលពីរដូវកាល២០១៧កន្លងទៅ ក្រុមប៉ូលីសមួយនេះ ក៏បានឈរនៅចំណាត់ថ្នាក់លេខ១កំពូលតារាង ដោយបានយកឈ្នះលើក្រុមវេស្ទើនភ្នំពេញ នៅសប្តាហ៍ទី១ដូចគ្នា ប៉ុន្តែកាលនោះក្នុងលទ្ធផល ៤ទល់០។

MCL2018_GCNP_VS_WPP_7973

តារាងចំណាត់ថ្នាក់សរុបសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា រដូវកាល២០១៨៖

photo6116374261384980536

ចំណាត់ថ្នាក់តាមសប្ដាហ៍នៃលីគកំពូលកម្ពុជា កាលពីរដូវកាល២០១៧៖

Screen Shot 2017-12-07 at 1.35.43 PM

  • ប្រាក់រង្វាន់ នៃលីគកំពូលកម្ពុជារដូវកាល២០១៧ និង២០១៨៖

ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៨ ពុំមានការតំឡើងនោះឡើយដោយដូចគ្នាកាលពីរដូវកាលចាស់ឆ្នាំ២០១៧ ចំនួន៦០លានរៀល៕

MCL2017_BKFC_VS_NDM_8962