សប្តាហ៍ទី១រដូវកាល២០១៨ទើបចាប់ផ្តើម អ្នកចាំទី៦រូបបំបែកកំណត់ត្រាឆ្នាំចាស់២០១៧

By |

សប្តាហ៍ទី១ នៃលីគកំពូលកម្ពុជារដូវកាល២០១៨ ដែលទើបចាប់ផ្តើមកាលពីថ្ងៃទី ៣ មិនា កន្លងទៅ អ្នកចាំទី៦ រូបបានបំបែកកំណត់ត្រារដូវកាលចាស់ឆ្នាំ២០១៧ ដោយរាំរាំងមិនគូប្រកួត ( Clean Sheets ) ចំនូនដល់ទៅ៦នាក់ ត្រឹមតែ១សប្តាហ៍។

នេះគឺជាកំណត់ត្រាថ្មីនៅក្នុងលីគកំពូលកម្ពុជារដូវកាល២០១៨ ក៏ដូចជាបំបែកកំណត់ត្រារដូវកាល២០១៧ ដែលមានអ្នកចាំទីច្រើនបំផុតត្រឹម៤នាក់អាចធ្វើបាន Clean Sheets ក្នុងមួយសប្តាហ៍៕

អ្នកចាំទីរាំរាំងមិនអោយគូប្រកូតទាត់បញ្ចូលទីសប្តាហ៍ទី១មាន៖ ប្រាក់ មុន្នីភារុណ, Alex You, កែវ សុខសិលា, សំរិទ្ធ សីហា, អាំ សុវណ្ណារ៉ាត់ និង អ៊ុំ សេរីរ័ត្ន។

Result-CL-2018-week-1