បាល់ទាតនារី រកឃើញក្រុមលេខ៣ និងក្រុមឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ខណៈពានយុវជននឹងបញ្ចប់ការប្រកួតជម្រុះក្នុងពូលរសៀលនេះ

By |

ការប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំឆ្នាំ២០១៨ បានរកឃើញក្រុមលេខ៣ និងក្រុមឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាផ្លូវការហើយ ខណៈពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ, ១៦ឆ្នាំ នឹងបញ្ចប់ការប្រកួតជម្រុះក្នុងពូលរសៀលនេះ។

  • ពានរង្វាន់បាល់ទាត់នារី៖

សម្រាប់ពានរង្វាន់បាល់ទាត់នារី ក្រុមដែលឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ គឺក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួននៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី ០៣ ខែ មិនា កន្លងទៅថ្មីៗនេះ។

លទ្ធផលនៃការប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍.០៣.មិនា

ខេត្តកំពង់ស្ពឺ

៤-០

ខេត្តកំពង់ឆ្នាំង

១៥:០០

បាទី១

ខេត្តបាត់ដំបង

១-០

ខេត្តស្វាយរៀង

១៥:០០

បាទី៣

ដូច្នេះបានសេចក្ដីថា ក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ និង ក្រុមបាល់ទាត់នារីខេត្តបាត់ដំបង នឹងត្រូវប្រកួតតទល់គ្នាដណ្ដើមជើងឯកនៅថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៨ នៅក្នុងខេត្តត្បូងឃ្មុំ នាទីលានវិទ្យាល័យ ប៊ុនរានី ហ៊ុនសែន មេមត់។

ដោយឡែកក្រុមរវាងក្រុមចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣នៃពានរង្វាន់បាល់ទាត់នារីនេះ ក៏បានរកឃើញផងដែរ គឺបានទៅលើ ក្រុមបាល់ទាត់នារីខេត្តកំពង់ឆ្នាំង បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទាត់នារីខេត្តស្វាយរៀង ដោយលទ្ធផល ៤ទល់៣ កាលពីរសៀលថ្ងៃទី ០៥ ម្សិលមិញ។

 

  • ពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ, ១៦ឆ្នាំ៖

សម្រាប់ពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ, ១៦ឆ្នាំ នឹងឈានចូលដល់ការប្រកួតបញ្ចប់វគ្គជម្រុះក្នុងពូលជាផ្លូវការនៅរសៀលនេះ បន្ទាប់ពីបានប្រកួតចំនួន២ប្រកួតសម្រាប់ក្រុមនីមួយៗ រៀងខ្លួនរួចមក។

នៅថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០១៨ នេះ ដោយក្នុងនោះ U-14 មានការប្រកួត៤គូ និង U-16 មានការប្រកួត៤គូដូចគ្នា ដោយគ្រប់ការប្រកួតធ្វើឡើងនៅលើទីលានសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ ក្រុមខ្លាំង២ ប្រចាំពូលទាំង២នឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ។

កម្មវិធីប្រកួតបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ៖

កាលបរិច្ឆេទ

ពូល

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

០៦.មិនា.២០១៨

ពូល A

U-14 ព្រៃវែង

Vs

U-14 ព្រះសីហនុ

០២:០០ រសៀល

បាទី ១

U-14 កំពង់ស្ពឺ

Vs

U-14 ក្រសួងការពារជាតិ

០២:០០ រសៀល

បាទី ២

ពូល B

U-14 ស្វាយរៀង

Vs

U-14 កោះកុង

០៤:០០ រសៀល

បាទី១

U-14 កណ្ដាល

Vs

U-14 ព្រះខ័នរាជស្វាយរៀង

០៤:០០ រសៀល

បាទី ២

កម្មវិធីប្រកួតបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ៖

កាលបរិច្ឆេទ

ពូល

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

០៦.មិនា.២០១៨

ពូល A

U-16 ត្បូងឃ្មុំ

Vs

U-16 កោះកុង

០២:០០ រសៀល

បាទី ៣

U-16 កំពង់ស្ពឺ

Vs

U-16 ក្រសួងការពារជាតិ

០២:០០ រសៀល

បាទី ៤

ពូល B

U-16 ស្វាយរៀង

Vs

U-16 ព្រះសីហនុ

០៤:០០ រសៀល

បាទី ៣

U-16 សាលាបាល់ទាត់បាទី

Vs

U-16 សាលាបាល់ទាត់ភ្នំពេញ

០៤:០០ រសៀល

បាទី ៤