ក្រុម​Home United ត្រលប់ទៅសិង្ហបុរីវិញនាព្រឹកនេះ ក្រោយរបូត​៣ពិន្ទុ​នៅកម្ពុជា

By |

នៅថ្ងៃទី ០៧ ខែ មិនា នេះ ក្លិប Home United នឹងធ្វើដំណើរត្រលប់ទៅទឹកដីរបស់ខ្លួន ប្រទេសសិង្ហបុរីវិញនាព្រឹកនេះ តាមរយៈជើងហោះហើរ MI 601 វេលាម៉ោង ០៩:៣៥ នាទីព្រឹក ក្រោយយក៣ពិន្ទុពី បឹងកេត មិនបាន។

គួរបញ្ជាក់ថា ការប្រកួតដែលធ្វើឡើងកាលពីល្ងាចថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៨ ម្សិលមិញនេះ Home United បានរងបរាជ័យជាលើកដំបូងក្នុងពូល F ក្រោមថ្វីជើងក្លិបបាល់ទាត់បឹងកេត  ក្នុងពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ដោយលទ្ធផល ៣ទល់២។

 

AFC2018_BKFC_VS_HOME_00

 

សម្រាប់៣គ្រាប់របស់ បឹងកេត គឺរកបានដោយកីឡាករ Maycon Silva ២គ្រាប់ នៅនាទី១១ និង៤១ ( ដោយបាល់ពិន័យ១១ម៉ែត្រ ) និង១គ្រាប់ទៀតរកបានដោយកីឡាករ Gbenga Samuel នៅនាទី១៣ ខណៈ២គ្រាប់របស់ Home United រកបានដោយកីឡាករ Song Uiyong នៅនាទីទី២ និងគ្រាប់ទី២ រកបានដោយកីឡាករ Faritz Bin នៅនាទី៦៧។

បរាជ័យនេះបានសេចក្ដីថា Home United បានស្គាល់បរាជ័យជាលើកដំបូងនៅក្នុងពូល F នេះ បន្ទាប់ពីប្រកួតកន្លងមក ឈ្នះ១ និងស្មើ១៕