ស្ថិតិសង្ខេប បឹងកេត រកពិន្ទុបានជាលើកដំបូង តាមរយៈការយកឈ្នះ Home United កាលពីម្សិលមិញ (បណ្ដុំរូបភាព)

By |

បឹងកេត បានបញ្ចប់ការប្រកួតទី៣របស់ខ្លួន នៅក្នុងពូល F ដោយបានសម្រេចជោគជ័យរកបាន៣ពិន្ទុជាលើកដំបូង ក្រោយយកឈ្នះ ៣ទល់២ នៅក្នុងផ្ទះ លើក្លិប Home United លើទឹកដីនៃពហុកីឡដ្ឋានជាតិ កាលពីល្ងាចម្សិលមិញក្នុងពានរង្វាន់ AFC Cup 2018។

ការប្រកួតបានចាប់ផ្ដើមបន្លឺកញ្ជែឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច និងស្ថិតក្រោមការកាត់សេចក្ដីពីអាជ្ញាកណ្ដាលសញ្ជាតិស៊ីរី លោក Masoud Tufayelieh នៅក្នុងវគ្គទី១ ចាប់ផ្ដើមបានតែ២នាទី ក្រុមភ្ញៀវ Home United បានបើកការនាំមុខមុន ធ្វើបានសម្រេចដោយកីឡាករ Song Uiyong ប៉ុន្តែរំលងបានតែ៩នាទី ពោលគឺនៅនាទីទី១១ បឹងកេត បានតាមពីក្រោយបាន១គ្រាប់មកវិញ ធ្វើបានសម្រេចដោយកីឡាករ Maycon មុននឹង២នាទីបន្ទាប់ Gbenga រកគ្រាប់បាល់នាំមុខអោយបឹងកេត វិញម្ដងនៅនាទី ១៣។ គ្រាប់បាល់ទី៣របស់បឹងកេត ក៏បានកើតឡើងផងដែរនៅក្នុងវគ្គទី១ដដែល ពោលគឺកើតចេញពីការទាត់បាល់ពិន័យ១១ម៉ែត្រ ដែលធ្វើបានដោយកីឡាករ Maycon ដដែលនៅនាទី៤១ បន្ទាប់ពីកីឡាកររបស់ Home United បង្ករកំហុសលើកីឡាករ សេត រូហ្សីប។ លទ្ធផល ៣ទល់១ នេះក៏បានរក្សារហូតដល់ចប់វគ្គទី១ផងដែរ។

ចូលដល់វគ្គទី២ Home United ហាក់ស្រេកឃ្លានជ័យជម្នះបានព្យាយាមវាយសម្រុកឥតឈបឈរតាំងពីដើមវគ្គ ប៉ុន្តែក៏ត្រូវបានបឹងកេត គ្រប់ដណ្ដប់បាល់បានច្រើនផងដែរជាមួយនឹងឱកាសជាច្រើនលើក អាចនិយាយបានថាច្រើនជាងនៅវគ្គទី១។ បែបនេះក្ដីទីបំផុត Home United ក៏អាចតាមវិញបានមួយគ្រាប់ដែលលើកនេះធ្វើបានសម្រេចដោយកីឡាករ Faritz Bin នៅនាទី៦៧ តែយ៉ាងណាមិញនាទីដែលនៅសេសសល់ គ្រាប់បាល់ពុំមានការកើតឡើងទៀតឡើយ និងបានរក្សាលទ្ធផល ៣ទល់២ នេះរហូតដល់ចប់ការប្រកួតជាផ្លូវការ។

ស្ថិតិនៅក្នុងការប្រកួតទាំង២វគ្គ៖

photo6122799528164829226

photo6122799528164829229

ខាងក្រោមគឺជាសកម្មភាពនៃការប្រកួតរវាងក្រុមទាំង២៖

AFC2018_BKFC_VS_HOME_8074

AFC2018_BKFC_VS_HOME_8070

AFC2018_BKFC_VS_HOME_8068

AFC2018_BKFC_VS_HOME_2666

AFC2018_BKFC_VS_HOME_2677

AFC2018_BKFC_VS_HOME_2681

AFC2018_BKFC_VS_HOME_2745

AFC2018_BKFC_VS_HOME_2748

AFC2018_BKFC_VS_HOME_2753

AFC2018_BKFC_VS_HOME_2762

AFC2018_BKFC_VS_HOME_2811

AFC2018_BKFC_VS_HOME_2819

AFC2018_BKFC_VS_HOME_2857

AFC2018_BKFC_VS_HOME_2911

AFC2018_BKFC_VS_HOME_2960

AFC2018_BKFC_VS_HOME_2982

AFC2018_BKFC_VS_HOME_2983

AFC2018_BKFC_VS_HOME_2986

AFC2018_BKFC_VS_HOME_3045