AFC Cup 2018៖ លោក កែវ កុសល ចំនុចខ្លាំងដែលនាំអោយក្រុមយកឈ្នះ Home United គឺការយកបេះដូងមកលេង

By |

បឹងកេត បានបញ្ចប់ការប្រកួតទី៣របស់ខ្លួន នៅក្នុងពូល F ដោយរកពិន្ទុបានជាលើកដំបូង ក្រោយឈ្នះ ៣ទល់២ នៅក្នុងផ្ទះ លើក្លិប Home United លើទឹកដីនៃពហុកីឡដ្ឋានជាតិ កាលពីល្ងាចម្សិលមិញក្នុងពានរង្វាន់ AFC Cup 2018។

ជាមួយនឹងជ័យជម្នះដំបូងនៅក្នុងពូលនេះគ្រូបង្វឹកនៃក្លិបបឹងកេត លោក កែវ កុសល បានផ្ដល់ជាមតិខ្លះនៅក្រោយចប់ការប្រកួតនៅក្នុងសន្និសិទសារព័ត៌មាន ដូចខាងក្រោម

– ជុំវិញការប្រកួត…

ទាក់ទងនឹងការប្រកួតថ្ងៃនេះយើងដឹងហើយថា យើងលេងជាមួយក្រុម Home United ដែលជាក្រុមកំពុងឡើងជើងនៅក្នុងពូល គឺមិនមែនជាការងាយស្រួលទេ ហើយយើងឃើញថាក្រុមទាំង២ពិតជាធ្វើបានល្អ ប្រឹងប្រែងអស់ពីសមត្ថភាពរៀងៗខ្លួន ប៉ុន្តែចុងក្រោយថ្ងៃនេះជ័យជម្នះបានមកក្រុមយើង អច្ចឹងយើងពិតជាសប្បាយចិត្តនឹងជ័យជម្នះនេះសម្រាប់ក្រុមទាំងមូល។

– ជុំវិញភាពខុសគ្នាពីប្រកួតកន្លងមក និងប្រកួតនេះ…

បាទ បើយើងគិតពីប្រកួតកន្លងមក ដូចយើងលេងនៅ Ceres ដឹងហើយថាយើងបាត់បង់គ្រាប់បាល់ច្រើន បន្ទាប់លេងជាមួយ Shan United ក្នុងទឹកដីយើងគឺយើងលេងបានល្អជាងមុនច្រើន ដោយឡែកដូចខ្ញុំបាននិយាយអច្ចឹងគឺ យើងមានឱកាសច្រើននៅតង់ទី១ តែយើងធ្វើអត់បានសម្រេច ចូលចង់ទី២កម្លាំងរបស់យើងស្រុតចុះ អច្ចឹងធ្វើអោយចាញ់ដោយលទ្ធផល ១ទល់២ ដល់ពេលថ្ងៃ មានន័យថា ម្នាក់ៗប្រឹងកាន់តែខ្លាំងជាងមុនទៀត ការប្រកួត ពីមួយប្រកួតទៅមួយប្រកួត ជាបទពិសោធសម្រាប់យើង អភិវឌ្ឍន៍ក្រុម ក៏ដូចជាអភិវឌ្ឍន៍ផ្ទាល់ខ្លួនម្នាក់ៗ អច្ចឹងឃើញថាថ្ងៃនេះម្នាក់ប្រឹងប្រែងការពារបានល្អ ដូចខ្ញុំនិយាយអច្ចឹងយើងល្អតែប្រយុទ្ធគឺអត់គ្រប់គ្រាន់តែ ទាល់តែយើងការពារល្អទៀតទើបយើងអាចទទួលជ័យជម្នះបាន។

– ជុំវិញឱកាសល្អៗរបស់ Julius Oiboh តែខកខានជាច្រើនលើកច្រើនសារ…

ពាក់ព័ន្ធជាមួយ Julius ថ្ងៃនេះគាត់មានឱកាសច្រើនដែរប៉ុន្តែគាត់ធ្វើអត់បានសម្រេច ពេលខ្លះគាត់ព្យាយាមបញ្ជូនអោយដៃគូច្រើន អច្ចឹងគាត់អត់ព្យាយាមទាត់ខ្លួនឯងទេ មានន័យថាគាត់ព្យាយាមបោះបាល់អោយគ្នាយើងច្រើន ពេលខ្លះគាត់ទាត់អាចថាសំណាងអត់ទាន់ល្អសម្រាប់គាត់ ខ្សែការពារគេច្រើន មករាំងស្កាត់គាត់។

– ជុំវិញចំនុចខ្លាំងរបស់ក្រុម…

ទាក់ទងជាមួយការប្រកួតនេះ មានន័យថាក្រុមទាំងមូលធ្វើការបានល្អ ជាពិសេសគឺយើងសហការគ្នា យើងលេងយកបេះដូងមកលេង បានន័យថាលេងអស់ពីចិត្ត ហើយយើងល្អទាំងការការពារ ទាំងការប្រយុទ្ធ អច្ចឹងធ្វើអោយយើងបានទទួលលទ្ធផលល្អ។

 

សម្រាប់បឹងកេត ឆ្លងកាត់៣ប្រកួតកន្លងមក បឹងកេត បានរងបរាជ័យ២លើក និងឈ្នះ១លើក ខណៈបច្ចុប្បន្ន មាន៣ពិន្ទុក្នុងដៃ ស្មើគ្នាទៅនឹង Shan United ប៉ុន្តែចាញ់ត្រង់រូបមន្តជំនួបជួបគ្នារវាងក្រុមទាំង២ ( Head to Head ) បឹងកេត ចាញ់ បានសេចក្ដីថាកំពុងស្ថិតនៅបាតតារាងនៃពូល F៕

តារាងចំណាត់ថ្នាក់ពេញលេញ៖

28701258_1582169955201734_1562316518958972982_o

 

រូបភាព៖ AFC Cup