គ្រូបង្វឹក Home United ថានឹងយកពិន្ទុពី បឹងកេត វិញពេលលេងក្នុងទឹកដីខ្លួន

By |

ក្រោយបញ្ចប់ការប្រកួតដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៨ ម្សិលមិញនេះ Home United បានរងបរាជ័យជាលើកដំបូងក្នុងពូល F ក្រោមថ្វីជើងក្លិបបាល់ទាត់បឹងកេត  ក្នុងពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ដោយលទ្ធផល ៣ទល់២។

គ្រូបង្វឹកក្លិប Home United លោក Aidil Sharin បានលើកឡើងថាសងសឹកដើម្បីយកពិន្ទុពីក្លិប បឹងកេត សម្រាប់ការប្រកួតនៅក្នុងទឹកខ្លួន៖ « សប្តាហ៍ក្រោយយើងនឹងលេង ( ប៉ះក្លិប បឹងកេត ) នៅក្នុងទឹកដី ដោយយើងមិនអាចអង្គុយមើលបាននោះទេដោយត្រូវតែកែប្រែនៅចំណុចដែលបានចាញ់កន្លងមក។ ដោយគោលដៅសម្រាប់ប្រកួតបន្ទាប់នោះគឺត្រូវតែយកពិន្ទុត្រលប់មកវិញ។

AFC2018_BKFC_VS_HOME_2819

គ្រូបង្វឹកដដែលក៏បានបន្ថែមពីចំណុចខ្លាំងរបស់ បឹងកេត គឺស្ថិតនៅកីឡាករបរទេស ខណៈដែលក្រុមរបស់ខ្លួនមានកីឡាករបរទេសតែម្នាក់ និងថែមទាំងបាត់បង់សមាជិក៧នាក់ ក្នុងជម្រើស១១នាក់ដំបូងកាលពីរដូវកាលមុន។

រំលឹកថា សម្រាប់៣គ្រាប់របស់ បឹងកេត គឺរកបានដោយកីឡាករ Maycon Silva ២គ្រាប់ នៅនាទី១១ និង៤១ ( ដោយបាល់ពិន័យ១១ម៉ែត្រ ) និង១គ្រាប់ទៀតរកបានដោយកីឡាករ Gbenga Samuel នៅនាទី១៣ ខណៈ២គ្រាប់របស់ Home United រកបានដោយកីឡាករ Song Uiyong នៅនាទីទី២ និងគ្រាប់ទី២ រកបានដោយកីឡាករ Faritz Bin នៅនាទី៦៧។

បរាជ័យនេះបានសេចក្ដីថា Home United បានស្គាល់បរាជ័យជាលើកដំបូងនៅក្នុងពូល F នេះ បន្ទាប់ពីប្រកួតកន្លងមក ឈ្នះ១ និងស្មើ១៕

28701258_1582169955201734_1562316518958972982_o