រូបមន្ត និងកម្មវិធីប្រកួតរបស់ U-16 កម្ពុជា ក្នុងព្រឹត្តិការណ៍ JENESYS 2017 Japan-Asean U-16 នៅជប៉ុន

By |

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ បានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសជប៉ុនដោយសុវត្ថិភាពហើយ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលជាពានរង្វាន់មិត្តភាពសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ចំនួន១០ប្រទេស ( អវត្តមានមីយ៉ាន់ម៉ា ) បូករួមជាមួយនឹងម្ចាស់ផ្ទះជប៉ុន ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។

ការប្រកួតពានរង្វាន់ដែលមានឈ្មោះថា JENESYS 2017 Japan-Asean U-16 Football Tournament នេះគឺនឹងមានក្រុមចំនួន១២ប្រទេសចូលរួម ស្មើនឹងការបែងចែកចេញជា៤ពូល ក្នុង១ពូលមាន៣ក្រុម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ។

 

WAF-Jenesys-Football-Tournament-2018

 

ក្រុមទាំង១២នឹងត្រូវបែងចែកចេញជា៤ពូល ក្នុងនោះមានដូចជា៖

ពូល A: U-16 ជប៉ុន, ម៉ាឡេស៊ី និង ទីម័រខាងកើត
ពូល B: U-16 ឥណ្ឌូនេស៊ី, កម្ពុជា និង ហ្វីលីពីន
ពូល C: U-16 ថៃ, សិង្ហបុរី និង ព្រុយណេ
ពូល D: U-16 វៀតណាម, ឡាវ និង Miyzaki Selection Team

សម្រាប់ក្រុមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹក លោក Lee Tae Hoon នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី ០៩ ខែ មិនា សម្រាប់ប្រកួតទី១ មុននឹងបន្តការប្រកួតទី២ នៅថ្ងៃបន្ទាប់ ( ថ្ងៃទី១០ ខែដដែល ) ដែលជាការប្រកួតនៅក្នុងវគ្គជម្រុះតាមពូល ពូល B ដែលមាន U-16 ឥណ្ឌូនេស៊ី, កម្ពុជា និងហ្វីលីពីន។

 

កម្មវិធីប្រកួតនៅក្នុងវគ្គជម្រុះតាមពូល៖

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

០៩.មិនា.២០១៨

U-16 ឥណ្ឌូនេស៊ី

Vs

U-16 កម្ពុជា

:០០ រសៀល

១០.មិនា.២០១៨

U-16 កម្ពុជា

Vs

U-16 ហ្វីលីពីន

១០:៣០ ព្រឹក

យោងតាមរូបមន្តនៃការប្រកួត បន្ទាប់ពីការប្រកួតចំនួន២លើករៀងៗខ្លួនសម្រាប់ក្រុមនីមួៗនៅក្នុងពូលរួចមក ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ សុទ្ធតែនៅមានឱកាសបន្តការប្រកួតបន្តទៀតដើម្បីរកចំណាត់ថ្នាក់ចុងក្រោយ។

នៅក្នុងពានរង្វាន់នេះ ក្រោយចប់វគ្គជម្រុះក្នុងពូលក្រុមលេខ១ ពីពូលទាំង៤នឹងផ្គូរផ្គង់ប្រកួតដើម្បីប្រកួតខ្វែងរវាងក្រុមខ្លាំងទាំង៤ គ្រាដែលក្រុមលេខ២ ពីពូលទាំង៤ ក៏នឹងត្រូវផ្គូរផ្គង់ប្រកួតដើម្បីប្រកួតខ្វែងរវាងក្រុមទាំង៤ ដូចគ្នា ស្របពេលដែលក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ ពីពូលទាំង៤ នឹងត្រូវផ្គូរផ្គង់ការប្រកួតដូចគ្នា ដើម្បីរកចំណាត់ថ្នាក់ចុងក្រោយនៅក្នុងព្រឹត្តិការណ៍។

ជាការផ្គូរផ្គង់នៅក្នុងវគ្គដណ្ដើមយកចំណាត់ថ្នាក់មានដូចខាងក្រោម៖

កាលបរិច្ឆេទ

លរ. ប្រកួត

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

១១.មិនា.២០១៨

១៣

លេខ៣ ពូល A

Vs

លេខ៣ ពូល B

:៣០ ព្រឹក

១៤

លេខ៣ ពូល C

Vs

លេខ៣ ពូល D

:៣០ ព្រឹក

១៥

លេខ២ ពូល A

Vs

លេខ២ ពូល B

១២:៣០ រសៀល

១៦

លេខ២ ពូល C

Vs

លេខ២ ពូល D

១២:៣០ រសៀល

១៧

លេខ១ ពូល A

Vs

លេខ១ ពូល B

១៥:៣០ រសៀល

១៨

លេខ១ ពូល C

Vs

លេខ១ ពូល D

១៥:៣០ រសៀល

ចូលដល់ការប្រកួតដណ្ដើមចំណាត់ថ្នាក់ចុងក្រោយ នៅក្នុងវគ្គនេះ ក្រុមដែលឈ្នះតាម លេខរៀងប្រកួត ( លរ. ប្រកួត ) នឹងត្រូវប៉ះគ្នា តាមរយៈការផ្គូផ្គង់ជាស្រេច ស្របពេលដែលក្រុមចាញ់ ក៏នឹងត្រូវប្រកួតគ្នាផងដែរ តាមរយៈលេខរៀងប្រកួតដែលផ្គូផ្គង់ជាស្រេចដូចគ្នា។

ខាងក្រោមគឺជាកម្មវិធីប្រកួតចុងក្រោយដើម្បីដណ្ដើមកំណត់ចំណាត់ថ្នាក់៖

កាលបរិច្ឆេទ

លរ. ប្រកួត

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

១២.មិនា.២០១៨

១៩

ឈ្នះ ១៣

Vs

ឈ្នះ ១៤

:០០ ព្រឹក

២០

ចាញ់ ១៣

Vs

ចាញ់ ១៤

:០០ ព្រឹក

២១

ឈ្នះ ១៥

Vs

ឈ្នះ ១៦

១១:១៥ រសៀល

២២

ចាញ់ ១៥

Vs

ចាញ់ ១៦

១១:១៥ រសៀល

២៣

ឈ្នះ ១៧

Vs

ឈ្នះ ១៨

:៣០ រសៀល

២៤

ចាញ់ ១៧

Vs

ចាញ់ ១៨

:៣០ រសៀល

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា & ສະຫະພັນບານເຕະແຫ່ງຊາດລາວ Lao Football Federation