Hun Sen Cup 2018៖ លទ្ធផលជំនួបដំបូងថ្ងៃ​បើក​ឆាក វគ្គជម្រុះថ្នាក់ខេត្ត ​មានឈ្នះចាញ់ ដល់ទៅ៨គូ និងស្មើតែ១គូ

By |

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១២ ឆ្នាំ ២០១៨ ( Hun Sen Cup 2018 ) សម្រាប់ការប្រកួតទី១ វគ្គជម្រុះថ្នាក់ខេត្ត បានបញ្ចប់ការប្រកួតរបស់ខ្លួនហើយនៅមុននេះ។

សម្រាប់ការប្រកួតដែលមានចំនួន៩គូ ស្មើនឹង៤ពូល ពូល A ចំនួន១គូ ពូល B ចំនួន៣គូ ពូល D ចំនួន២គូ និងពូល E ចំនួន៣គូ ផងដែរ នៅលើទីលានកីឡដ្ឋានចំនួន៩ផ្សេងគ្នា បានបញ្ចប់ទៅដោយមានឈ្នះចាញ់ ដល់ទៅ៨គូ និងមានស្មើតែ១គូប៉ុណ្ណោះដែលស្មើ។

 

HSC2018_NDM_VS_TBK_3199

ការប្រកួតរវាង យុវជនក្រសួងការពាជាតិ ជាមួយ ត្បូងឃ្មុំ

 

ពីការប្រកួតដែលមានរហូតដល់ទៅ៩គូនេះ គឺបញ្ចប់ទៅដោយមានគ្រាប់បាល់២៥គ្រាប់ ខណៈប្រកួតដែលរាប់ថាមានគ្រាប់ទាត់បញ្ចូលគ្នាច្រើនជាងគេ គឺនក្នុងការប្រកួតរវាង កំពង់ចាម ជាមួយ ព្រៃវែង និងការប្រកួតរវាង បន្ទាយមានជ័យ ជាមួយ ឧត្តរមានជ័យ៕

លទ្ធផលពីការប្រកួតទាំងស្រុង សម្រាប់ប្រកួតទី១៖

កាលបរិច្ឆេទ

ពូល

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

កីឡដ្ឋាន

០៧.មិនា.២០១៨

A

បាត់ដំបង

០-១

ប៉ៃលិន

១៥:០០

បាត់ដំបង

B

កំពង់ចាម

៤-២

ព្រៃវែង

កំពង់ចាម

យុវជនក្រសួងការពាជាតិ

១-០

ត្បូងឃ្មុំ

កីឡដ្ឋានជាតិ

តាកែវ

០-៤

កណ្ដាល

តាកែវ

D

កំពត

១-០

កែប

កំពត

ព្រះសីហនុ

២-១

កោះកុង

ព្រះសីហនុ

E

កំពង់ធំ

២-០

សៀមរាប

កំពង់ធំ

បន្ទាយមានជ័យ

៣-៣

ឧត្តរមានជ័យ

បន្ទាយមានជ័យ

ព្រះវិហារ

០-១

មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

ព្រះវិហារ

 

** បញ្ជាក់ ពូល C មានតែ១ក្រុមប៉ុណ្ណោះដែលចូលរួម ខណៈក្រុមចំនួន៣ រួមមាន រតនៈគីរី, ស្ទឹងត្រែង និង ក្រចេះ សម្រេចដកខ្លួនពីកម្មវិធី ដូច្នេះនៅសល់តែ មណ្ឌលគិរី បានសេចក្ដីថា ទទួលកៅអីប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយថ្នាក់ខេត្តដោយស្វ័យប្រវត្តិ។ ពូល A ក្រមខេត្តពោធិ៍សាត ដកខ្លួន ខណៈពូល B ផងដែរ ក្រុមខេត្តស្វាយរៀង សម្រេចដកខ្លួន ដូចគ្នា។