មកទស្សនា ផ្ទះ និងរថយន្ត របស់ ឧត្តម និងធារ៊ី ដែលកំពុងស្ថិតនៅម៉ាឡេសុី

By |

បន្ទាប់ពីទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេសុីជិត៣ខែមកនេះ ក្រៅពីប្រាក់ខែទទួលបានកីឡាករកម្ពុជាដែលមាន ប្រាក់ មុន្នីឧត្តម និង ធារ៊ី ចន្ថាប៊ីុន ក៏ទទួលបាននូវការផ្តល់ ផ្ទះសម្រាប់ស្នាក់នៅ និងរថយន្តជាមធ្យោបាយសម្រាប់ធ្វើដំណើរប្រចាំថ្ងៃ។

យោងការប្រាប់របស់សាមីខ្លួនមកភ្នាក់ងារ We Are Football កីឡាករ ប្រាក់ មុន្នីឧត្តម ក្រៅពីខែជិត១ម៉ីនដុល្លារខ្លួនក៏ទទួលបាននៅផ្ទះ វីឡា មួយដ៏ធំដោយស្នាក់នៅតែម្នាក់ឯង និងរថយន្តម៉ាក Nissan សម្រាប់ធ្វើដំណើរទៅកាន់ទីលានហ្វឹកហាត់។ មិនខុសគ្នានោះដែរ ធារ៊ី ចន្ថាប៊ីន សមាជិករបស់ក្លិប Terengganu FC ទទួលបាន Condo មួយបន្ទប់ស្នាក់នៅតែម្នាក់ឯង ប៉ុន្តែជុំគ្នាជាមួយកីឡាករបរទេសផ្សេងទៀត ជាមួយរថយន្តផលិតក្នុងស្រុកម៉ាក Perodua៕

*បញ្ជាក់ថាសម្រាប់កីឡាករ ចាន់ វឌ្ឍនាកា និងកែវ សុខផេង ក្រុមការងាររបស់យើងក៏បានធ្វើការទាក់ទង ប៉ុន្តែពុំទទួលបានការឆ្លើយតបនោះឡើយ។

*ផ្ទះ និងរថយន្ត របស់កីឡាករ ប្រាក់ មុន្នីឧត្តម៖

27650789_1618830351515972_2140905748_o

27651141_1618830154849325_1942158237_o

អត្ថបទពាក់ព័ន្ធ៖ ផ្លូវការ! ប្រាក់ មុន្នីឧត្តម ចូលរួមជាមួយក្លិប Negeri Sembilan FC នៃលីគកំពូលម៉ាឡេស៊ី

*ផ្ទះ និងរថយន្ត របស់កីឡាករ ធារ៊ី ចន្ថាប៊ីន៖

27946392_2133650770108795_190322935_o

27950601_2133650783442127_1510984248_o

27989992_2133650736775465_867766754_o

27989711_2134861079987764_608473280_o

28000088_2134861149987757_238301452_o

អត្ថបទពាក់ព័ន្ធ៖ ធារី ចន្ថាប៊ីន ចូលរួមជាមួយក្លិប Terengganu FC សមាជិកថ្មីនៃលីគកំពូលម៉ាឡេស៊ី ជាផ្លូវការ ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ