U-16 កម្ពុជា រងបរាជ័យជំនួបបើកឆាកទល់នឹង U-16 ឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ JENESYS 2017 Japan-Asean U-16

By |

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ បានប្រកួតចាញ់ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម១៦ឆ្នាំ មុននេះបន្តិចក្នុងពានរង្វាន់ JENESYS 2017 Japan-Asean U-16 Football Tournament ប្រចាំពូល B ដែលធ្វើឡើងនៅប្រទេសជប៉ុន។

ជាលទ្ធផលបញ្ចប់ទៅដោយ U-16 កម្ពុជា រងបរាជ័យក្រោមថ្វីជើង U-16 ឥណ្ឌូនេស៊ី ដោយលទ្ធផល ៥ទល់០ ដែលបានសេចក្ដីថា ឥណ្ឌូនេស៊ី នឹងក្លាយជាក្រុមលេខ១ ប្រចាំពូល ឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមលេខ១ ពីពូលចំនួន៣ផ្សេងទៀតជាផ្លូវការ។

សម្រាប់ U-16 កម្ពុជា នឹងនោសល់ការប្រកួត ១ប្រកួតទៀតទល់នឹង U-16 ព្រុយណេ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ២ មានកៅអីប្រកួតជាមួយក្រុមលេខ២ នៅពូលចំនួន៣ផ្សេងទៀត ដណ្ដើមចំណាត់ថ្នាក់ពីលេខ៥ ដល់លខ៨។

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា