លីគកំពូលកម្ពុជា៖ ទិន្និន័យខ្លះៗរវាង វេស្ទើនភ្នំពេញ និងបឹងកេត នារសៀលនេះ នៅលើកីឡដ្ឋានវេស្ទើន ( ស្ថិតិប្រកួត )

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០៩រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ.ស ២០១៧ នេះក្លិបបាល់ទាត់វេស្ទើនភ្នំពេញ និងទទួលស្វាគមន៍ក្លិបបាល់ទាត់បឹងកេត ក្នុងជំនួបការប្រកួតសប្តាហ៍ទី២នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៣:០០ នាទី នៅលើវាលស្មៅនៃកីឡដ្ឋាន វេស្ទើនភ្នំពេញ ដែលជាទឹកដីផ្ទាល់របស់ក្រុមតំណាងឲ្យសកលវិទ្យាល័យវេស្ទើនភ្នំពេញ។ រង់ចាំមើលថាតើ វេស្ទើនភ្នំពេញ ឬក៏ បឹងកេត ដែលទទួលបាន ៣ពិន្ទុក្នុងជំនួបនេះ?

*ព័តមានអំពីក្រុមវេស្ទើនភ្នំពេញ៖

វេស្ទើនភ្នំពេញ ចាប់ផ្ដើមរដូវកាលដំបូងរបស់ខ្លួនមិនបានល្អនោះទេ ដោយបានចាញ់ក្រុមម្ចាស់ផ្ទះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ០ទល់៦ ដែលធ្វើឲ្យខ្លួនធ្លាក់ទៅកាន់ចំណាត់ថ្នាក់បាតតារាងនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ។ ក្រុមតំណាងសាកលវិទ្យាល័យវេស្ទើន ហាក់បីដូចជាមិនទាន់បានរៀបចំក្រុមរួចរាល់នៅឡើយទេ ដោយសារក្លិបមួយនេះ ទើបតែប្រកាសជ្រើរើសកីឡាករទាំងបរទេស និងខ្មែរកាលពីថ្មីៗ ជាមួយនិងសមាភាពគ្រូបង្វឹកថ្មិមកពីម៉ាឡេសុី ក្រោយពីកីឡាករស្ទើរតែ ១ក្លិបបានចាកចេញទៅកាន់ទ្រនំថ្មី រួចទាំងគ្រូបង្វឹកចាស់ផងដែរ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Oladipupo Abiodun ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ ដោយរូបគេតែងតែរកគ្រាប់បាល់ជារឿយៗជូនក្រុម និងបានបង្ហាញទម្រង់លេងបានយ៉ាងល្អកាលពីរដូវកាលមុនផងដែរ។ កីឡាកររូបនេះ ត្រូវបានរំពឹងថាជាកីឡាករមុតស្រួចរបស់វេស្ទើនភ្នំពេញនៅតំបន់ប្រយុទ្ធផងដែរ។

Michael-Abiodun

*៤ប្រកួតចុងក្រោយរបស់វេស្ទើនភ្នំពេញ

 ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៨ និងប្រកួតមិត្តភាពកម្ដៅសាច់ដុំរបស់វេស្ទើនភ្នំពេញគឺចាញ់ទាំង ៤ប្រកួត មិនដែលឈ្នះ និងស្មើ នោះទេ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ៖

– ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ វេស្ទើនភ្នំពេញ ១-២ អង្គរថាយហ្គឺរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ វេស្ទើនភ្នំពេញ ២-៣ វិសាខា ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ៥-២ វេស្ទើនភ្នំពេញ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ៦-០ វេស្ទើនភ្នំពេញ ( លីគកំពូលកម្ពុជា )

 

*ព័តមានអំពីក្លិបបាល់ទាត់បឹងកេត៖

បឹងកេតអេហ្វសុី ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតបើកឆាកនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលថ្មីនេះ ក្រោយពីបានទៅយក ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ អាសុីអុឺរ៉ុប យូណាយធីត ក្នុងលទ្ធផល ៤ទល់៣ កាលពីថ្ងៃទី ០៣ ខែ មីនា នៅលើទីលាននៃកីឡដ្ឋាន AEU Sport Park ហើយកាលពីថ្មីៗនេះ ក៏ទើបតែទទួលបាន ៣ពិន្ទុលើកដំបូងពីក្រុមភ្ញៀវ Home United របស់សឹង្ហបុរី ដោយឈ្នះលទ្ធផល ៣ទល់២ ក្នុងពូល F នៃពានរង្វាន់ AFC Cup 2018។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករចំណូលថ្មី Julius Oiboh ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ ក្រោយពីរូបគេ រកបាន ៣គ្រាប់ម្នាក់ឯង ( Hat trick ) ក្នុងការប្រកួតឈ្នះ អាសុីអុឺរ៉ុប យូណាយធីត ៤ទល់៣ ក្នុងជំនួបសប្តាហ៍ទី១ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ។កីឡាករសញ្ញាតិនីហ៉េ្សរីយ៉ារូបនេះ គឺជាកីឡាករគ្រោះថ្នាក់សម្រាប់តំបន់ប្រយុទ្ធរបស់ក្រុមបឹងកេតក្នុងការស្វែងរកគ្រាប់បាល់ដែលអាចជាក្ដីកង្វល់ផងដែរសម្រាប់គូរប្រកួត។

WAF-AUE-BKFC-5

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់បឹងកេតអេហ្វសុី៖

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់ AFC Cup 2018 និងលីគកំពូលកម្ពុជារដូវកាល២០១៨ គឺឈ្នះ ៣លើក និងចាញ់ ២លើក មិនដែលស្មើរ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់បឹងកេត៖

– ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ជើងទី២៖ Lao Toyota FC ( ឡាវ ) ០-១ បឹងកេតអេហ្វសុី ( AFC Cup 2018 )

– ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ពូលF៖ Ceres-Negros FC ( ហ្វីលីពីន ) ៩-០ បឹងកេតអេហ្វសុី ( AFC Cup 2018 )

– ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ពូលF៖ បឹងកេតអេហ្វសុី ១-២ Shan United ( មីយ៉ាន់ម៉ា ) ( AFC Cup 2018 )

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ៣-៤ បឹងកេតអេហ្វសុី ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៨៖ បឹងកេតអេហ្វសុី ៣-២ Home United ( សឹង្ហបុរី ) ( AFC Cup 2018 )

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងវេស្ទើនភ្នំពេញ និងបឹងកេតអេហ្វសុី៖

ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរ គឺវេស្ទើនភ្នំពេញ ធ្លាប់ស្មើគ្នាម្ដង ពោលគឺ បឹងកេត ឈ្នះដល់ទៅ ៤ ដង និងមិនដែលចាញ់។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៥ ជើងទី២៖ បឹងកេត ៥-២ វេស្ទើនភ្នំពេញ ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៦ ជើងទី១៖ បឹងកេត ៦-០ វេស្ទើនភ្នំពេញ ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០១៦ ជើងទី២៖ វេស្ទើនភ្នំពេញ ១-២ បឹងកេត ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០១៧ ជើងទី១៖ បឹងកេត ៣-៣ វេស្ទើនភ្នំពេញ ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៧ ជើងទី២៖ វេស្ទើនភ្នំពេញ ០-៤ បឹងកេត ( លីគកំពូលកម្ពុជា )