លីគកំពូលកម្ពុជា៖ តើរវាងម្ចាស់ផ្ទះ សូលទីឡូអង្គរ ឬក៏អាសុីអុឺរ៉ុប យូណាយធីត ដែលទទួលបាន៣ពិន្ទុលើកដំបូង នាសប្តាហ៍ទី២នេះ? ( ស្ថិតិប្រកួត )

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០៩រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ.ស ២០១៧ នេះក្លិបបាល់ទាត់សូលទីឡូអង្គរ និងទទួលស្វាគមន៍ក្លិបបាល់អាសុីអុឺរ៉ុប យូណាយធីត ក្នុងជំនួបការប្រកួតសប្តាហ៍ទី២នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៣:៣០ នាទី នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ ដែលជាទឹកដីបណ្ដោះអាសន្នរបស់ក្រុមសូលទីឡូអង្គរ។ រង់ចាំមើលថាតើ សូលទីឡូអង្គរ ឬក៏ អាសុីអុឺរ៉ុប ដែលទទួលបាន ៣ពិន្ទុដំបូង?

*ព័តមានអំពីក្រុមសូលទីឡូអង្គរ៖

សូលទីឡូអង្គរ បានបរាជ័យនៅក្នុងការប្រកួតសប្តាហ៍ទី១របស់ខ្លួនក្រោយចាញ់ម្ចាស់ផ្ទះ ភ្នំពេញក្រោន ដោយលទ្ធផល ០ទល់១ កាលពីថ្ងៃទី ០៣ ខែ មីនា ធ្វើឲ្យខ្លួនធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ៩នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ។ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ទើបតែឡើងមកលេងនៅលីគកំពូលនារដូវកាលថ្មីនេះទេ ជាមួយនិងក្រុម វិសាខា ជំនួយក្រុម ២ដែលធ្លាក់ទៅលីគទី២ គឺ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និងគីរីវង់សុខសែនជ័យ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Dzarma Bata ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុម ថ្វីត្បិតកាលពីសប្តាហ៍មុនរូបនេះមិនអាចស្វែងរកគ្រាប់បាល់ជូនក្រុមថ្មីរបស់ខ្លួនក៏ដោយ។ អតីតសមាជិកអាសុីអុឺរ៉ុប រូបនេះ ជាកីឡាករម្នាក់លេចធ្លោជាងគេនារដូវកាលចាស់ដោយតែងតែស្វែងរកគ្រាប់ជូនអតីតក្រុមរបស់ខ្លួនជារឿយៗ ដោយស្ថិតនៅក្នុងតារាងទាំង១០ អ្នកទាត់បញ្ចូលទីច្រើនជាងគេនារដូវកាល២០១៧ផងដែរ។

FRI_PKSR_VS_STL_1109

*៥ប្រកួតចុងក្រោយរបស់ក្រុមសូលទីឡូអង្គរ៖

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតពានរង្វាន់ Yunan Cup, មិត្តភាពកម្ដៅសាច់ដុំ និងលីគកំពូលកម្ពុជារបស់សូលទីឡូអង្គរគឺមិនដែលស្មើនោះទេ ពោលឈ្នះ ២លើក ចាញ់ ៣លើក ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់សូលទីឡូអង្គរ៖

– ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧៖ សូលទីឡូអង្គរ ១-២ Karketu Dili ( ពានរង្វាន់Yunan Cup )

– ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ២-០ សូលទីឡូអង្គរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ១-២ សូលទីឡូអង្គរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ២-៣ សូលទីឡូអង្គរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ១-០ សូលទីឡូអង្គរ ( លីគកំពូលកម្ពុជា )

*ព័តមានអំពីក្រុមអាសុីអឺរ៉ុបយូណាយធីត៖

អាសុីអឺរ៉ុបយូណាយធីត បានធ្វើការត្រៀមខ្លួនរួចរាល់ដោយបានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាច្រើនលើកជាច្រើនសារ និងបានដោះដូរកីឡាករមួយចំនួនដើម្បីពង្រឹងសមត្ថភាពក្រុម ស្របពេលដែលបាននាំចូលកីឡាករបរទេសមួយចំនួននៅតំបន់ប្រយុទ្ធដើម្បីសម្រួចឲ្យកាន់តែល្អជាងមុន។ កាលពីរដូវកាលចាស់ ២០១៧ ក្រុមតំណាងឲ្យសាកលវិទ្យាល័យអាសុីអុឺរ៉ុប ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ដែលនៅពីលើតំបន់កាត់ចោល ពោលបានធ្វើការប្រកួតចំនួន ២២លើកក្នុងនោះឈ្នះ ៥លើក ស្មើ ៣លើក និងចាញ់ ១៤លើក ដោយមាន ១៨ពិន្ទុនៅក្នុងដៃ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Mbarga Privat ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមក្នុងការស្វែងរកគ្រាប់បាល់ កីឡាករចំណូលថ្មី ធ្វើបានយ៉ាងល្អដោយរូបគេ បានទាត់បាល់បញ្ចូលទីបានចំនួន ២គ្រាប់ជូនក្លិបថ្មីរបស់ខ្លួនផងដែរនៅក្នុងប្រកួតចាញ់ក្រុម បឹងកេត ៣ទល់៤ កាលពីសប្តាហ៍មុន។

WAF-AUE-BKFC-12

*៥ប្រកួតចុងក្រោយរបស់អាស៊ីអឺរ៉ុបយូណាយធីត៖

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ និងលីគកំពូលកម្ពុជារបស់អាសុីអឺរ៉ុបយូណាយធីតគឺ ឈ្នះ ម្ដង ស្មើ ម្ដង និងចាញ់ ៣ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត៖

– ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុបយូណាយធីត ៤-២ អង្គរថាយហ្គឺរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុបយូណាយធីត ១-៣ ភ្នំពេញក្រោន ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ៦-៣ អាសុីអុឺរ៉ុបយូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ២-២ អាសុីអុឺរ៉ុបយូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ៣-៤ បឹងកេតអេហ្វសុី ( លីគកំពូលកម្ពុជា )

 

*ប្រវត្តិជួបគ្នារវាងសូលទីឡូអង្គរ និងអាសុីអុឺរ៉ុប យូណាយធីត៖

ក្រុមទាំង២ មិនដែលមានប្រវត្តិជួបគ្នានោះទេនៅក្នុងលីគកំពូលកម្ពុជា ដោយសារតែក្រុម សូលទីឡូអង្គរ គឺជាក្រុមចំណូលថ្មីទើបឡើងមកលេងនៅលីគកំពូលកម្ពុជានារដូវកាលនេះ៕