លីគកំពូលកម្ពុជា៖ ជំនួបពិសេសប្រចាំសប្តាហ៍ទី២ រវាងម្ចាស់ផ្ទះ ក្រសួងការជាតិ និងភ្នំពេញក្រោន នាល្ងាចនេះ ( ស្ថិតិប្រកួត )

By |

នៅល្ងាចថ្ងៃ សៅរ៍ ទី ០៩រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា គ.ស ២០១៧ នេះក្លិបបាល់ទាត់ក្រសួងការពារជាតិ និងទទួលស្វាគមន៍ក្លិបបាល់ភ្នំពេញក្រោន ក្នុងជំនួបប្រកួតពិសេសនៅក្នុងសប្តាហ៍ទី២នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៦:៣០ នាទី នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ ដែលជាទឹកដីបណ្ដោះអាសន្នរបស់ក្រុមទ័ព។ រង់ចាំមើលថាតើ ទ័ព ឬក៏ ភ្នំពេញក្រោន ដែលទទួលបាន ៣ពិន្ទុនាល្ងាចនេះបានទេ?

*ពត៌មានអំពីក្រុមក្រសួងការពារជាតិ៖

ក្រសួងការពារជាតិ បានបង្ហាញទម្រង់យ៉ាងល្អកាលពីសប្តាហ៍ដំបូងនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលថ្មីនេះ ដោយបានទទួលជ័យជម្នះលើក្រុម អង្គរថាយហ្គឺរ នៅលើកីឡដ្ឋានខេត្តសៀមរាប ដែលជាការចាប់ផ្ដើមដ៏ល្អរបស់ក្រុម។ ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកលោក ភា សុភ័ បានដាក់គោលដៅក្លាយជាក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាលនាំ២០១៨ នេះ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ Yudai Ogawa ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមក្រសួងការពារជាតិ ដោយបានទាត់បាល់បញ្ចូលទី ១គ្រាប់ជាបាល់ពិន័យហ្វ្រីឃីក ហើយក៏ជាគ្រាប់ជ័យជម្នះលើក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរផងដែរ។

ATFCvsNDMFC_0018

*៥ ប្រកួតចុងក្រោយរបស់ក្រុមក្រសួងការពារជាតិ៖

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជា និងមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំក្រៅផ្លូវការរបស់ក្រសួងការពារជាតិគឺឈ្នះ ៣លើក ស្មើ ១លើក និងចាញ់ ១លើក ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ៖

– ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៨៖ ក្រសួងការពារជាតិ ៤-៣ Adelaide United (Super Cup Asia 2018)

– ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨៖ PSM Makassar ៣-០ ក្រសួងការពារជាតិ (Super Cup Asia 2018)

– ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ០-៥ ក្រសួងការពារជាតិ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ១-១ ក្រសួងការពារជាតិ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨៖ អង្គរថាយហ្គឺរ ០-១ ក្រសួងការពារជាតិ ( លីគកំពូលកម្ពុជា )

*ពត៌មានអំពីក្រុមភ្នំពេញក្រោន៖

ភ្នំពេញក្រោន បានបង្ហាញទម្រង់យ៉ាងល្អកាលពីសប្តាហ៍ដំបូងនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាលថ្មីនេះ ដោយបានទទួលជ័យជម្នះលើក្រុម សូលទីឡូអង្គរ ដែលជាការចាប់ផ្ដើមដ៏ល្អរបស់ក្រុម។ ក្រុមជើងឯកលីគកំពូល ៦សម័យ ហាក់ដូចជាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតប្រជែងនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Sean Sainsbury បានដាក់គោលដៅក្លាយជាក្រុមល្អដាច់គេដើម្បីឆ្ពោះទៅរកភាពជោគជ័យនារដូវកាលថ្មីឆ្នាំ២០១៨ នេះនៅលីគកំពូលកម្ពុជានេះ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Pouya Hosseini ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមភ្នំពេញក្រោន ដោយបានទាត់បាល់បញ្ចូលទី ១គ្រាប់ជាបាល់ពិន័យ ១១ម៉ែត្រ ហើយក៏ជាគ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះផងដែរ។ ខណៈកីឡាករ Jorrin John ក៏ត្រូវបានគេរំពឹងថាជាកីឡាករលេខធ្លោមួយទៀតបន្ទាប់ពីកីឡាករសញ្ជាតិអុីរ៉ង់រូបនេះ ដែលជាសុទ្ធសឹងតែជាកីឡាករអាចបង្កគ្រោះថ្នាក់នៅតំបន់ការពាររបស់គូរប្រជែងផងដែរ។

Pouya-Hosseini_PPCFC

*៥ប្រកួតចុងក្រោយរបស់ភ្នំពេញក្រោន

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជា និងមិត្តភាពកម្ដៅសាច់ដុំរបស់ភ្នំពេញក្រោនគឺមិនដែលចាញ់នោះទេ ពោលឈ្នះ ៤លើក ស្មើ ១លើក ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន៖

– ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ៣-៣ ណាហ្គាវើល ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ៦-៣ អាសុីអុឺរ៉ុបយូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ៥-២ វេស្ទើនភ្នំពេញ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ស.ស.យ.ក កោះកុង ០-៣ ភ្នំពេញក្រោន ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ១-០ សូលទីឡូអង្គរ ( លីគកំពូលកម្ពុជា )

 

*ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងក្រសួងការពារជាតិ និងភ្នំពេញក្រោន

ប្រវត្តិជួបគ្នា ៥ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ គឺភ្នំពេញក្រោន ឈ្នះ១ លើក ក្រសួងការពារជាតិ ឈ្នះ ៤ លើក និងមិនដែលស្មើ។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៥ ថ្ងៃទី ១៦ ខែ កញ្ញា ជើងទី២៖ ក្រសួងការពារជាតិ ៣-០ ភ្នំពេញក្រោន ( លីគកំពូលកម្ពុជា )

– រដូវកាល ២០១៦ ថ្ងៃទី ០៩ ខែ មេសា ជើងទី១៖ ក្រសួងការពារជាតិ ១-២ ភ្នំពេញក្រោន( លីគកំពូលកម្ពុជា )

– រដូវកាល ២០១៦ ថ្ងៃទី ០១ ខែ សីហា ជើងទី២៖ ភ្នំពេញក្រោន ០-១ ក្រសួងការពារជាតិ ( លីគកំពូលកម្ពុជា )

– រដូវកាល ២០១៧ ថ្ងៃទី ០៦ ខែ ឧសភា ជើងទី១៖ ក្រសួងការពារជាតិ ៣-២ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)

– រដូវកាល ២០១៧ ថ្ងៃទី ២១ ខែ តុលា ជើងទី២៖ ភ្នំពេញក្រោន ០-១ ក្រសួងការពារជាតិ ( លីគកំពូលកម្ពុជា )

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន