U-16 កម្ពុជា ឈ្នះ U-16 ហ្វីលីពីន មុននេះបន្ដិច នឹងត្រៀមឡើងទៅជួបលេខ២ពូល A ដណ្ដើមចំណាត់ថ្នាក់ពីលេខ៥ ដល់លេខ៨

By |

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ បានប្រកួតឈ្នះ ក្រុមជម្រើសជាតិហ្វីលីពីនអាយុក្រោម១៦ឆ្នាំ មុននេះបន្តិចក្នុងពានរង្វាន់ JENESYS 2017 Japan-Asean U-16 Football Tournament ប្រចាំពូល B។

ពានដែលធ្វើឡើងនៅប្រទេសជប៉ុនមួយនេះ សម្រាប់ការប្រកួតរវាង U-16 កម្ពុជា ជាមួយ U-16 ហ្វីលីពីន បានបញ្ចប់ទៅដោយ កម្ពុជា ឈ្នះ ៣ទល់០ នៅលើទីលាន Kirishima Yamazakura Miyazaki Prefectural Comprehensive Sports Park Pitch 2 ចាប់ផ្ដើមតាំងពីវេលាម៉ោង ៨:៣០ នាទីព្រឹកនេះ។

ដូច្នេះបានសេចក្ដីថានៅក្នុងពូល B ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ នឹងទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពូល បន្ទាប់ពីប្រកួត២លើក ឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ។

តារាងចំណាត់ថ្នាក់ទាំងស្រុងនៅក្នុងពូល B៖

Screen Shot 2018-03-10 at 10.29.12 AM

លទ្ធផលសរុបទាំងស្រុងនៅក្នុងពូល B៖

Screen Shot 2018-03-10 at 10.32.27 AM

ទទួលបានចំណាត់ថ្នាក់លេខ២ គឺបានសេចក្ដីថា U-16 កម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមលេខ២ ពូល A ដើម្បីដណ្ដើមចំណាត់ថ្នាក់ ចន្លោះពីលេខ៥ ដល់លខ៨ ដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាពានរង្វាន់មិត្តភាពសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ចំនួន១០ប្រទេស ( អវត្តមានមីយ៉ាន់ម៉ា ) បូករួមជាមួយនឹងម្ចាស់ផ្ទះជប៉ុន ខណៈ១២ប្រទេសដែលចូលរួមនេះ នឹងធ្វើការបែងចែកចេញជា៤ពូល ក្នុង១ពូលមាន៣ក្រុម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ស្ថិតនៅក្នុងពូល B ជាមួយ ឥណ្ឌូនេស៊ី និង ហ្វីលីពីន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា