ពានរង្វាន់លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ រដូវកាល២០១៨ សុទ្ធជាគូពិសេសៗ

By |

ការប្រកួតពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ ( National Futsal League 2018 ) នឹងបន្តការប្រកួតសប្ដាហ៍ទី២របស់ខ្លួន នៅរសៀលនេះ បន្ទាប់ពីចាប់ផ្ដើមសប្ដាហ៍ទី១ កាលពីសប្ដាហ៍មុន។

សម្រាប់សប្ដាហ៍ទី២ នៃពានរង្វាន់ លីគបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៨ នឹងមានការប្រកួតចំនួន៥ប្រកួតដូចសប្ដាហ៍កន្លងៗមកដូចគ្នា ស្មើនឹង១០ក្រុម ក្នុងនោះនារសៀលថ្ងៃទី ១០ ខែ មិនា នឹងមានការប្រកួតចំនួន៣គូ ខណៈថ្ងៃអាទិត្យ ទី ១១ ស្អែក ក៏នឹងមានការប្រកួតចំនួន២គូបន្ថែមទៀតផងដែរ។

បញ្ជាក់ថា គ្រប់ការប្រកួតទាំងអស់នឹងធ្វើឡើងនៅទីលានបាល់ទាត់ Clear Arena នៅក្នុងខ័ណ្ឌសែនសុខ ថែមទាំងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ MYTV ប្រកួតខ្លះផងដែរ៕

កម្មវិធីប្រកួតពេញលេញ៖

កាលបរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោងប្រកួត

ទីលាន

សៅរ៍.០៣.មិនា

ដោនថោនស្ព័ត

Vs

ហូមស្ព័ត

១៤:៣០ *

Clear Arena

យុវជន៧មករា

Vs

ផេនដា អែហ្វស៊ី

១៦:០០ *

ប៊ី អេ យូណាយធីត

Vs

អាណាចក្របៃតង

១៧:០០

អាទិត្យ.០៤.មិនា

ឆន្ទះកីឡា

Vs

ឱម៉ាល់

១៦:០០

សសយក កំចាយមារ

Vs

ហ្វេនស្ព័ត

១៧:៣០

 

បញ្ជាក់: សញ្ញា * គឺមានន័យថាទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតនោះ៕

 

រូបភាព៖ Cambodia Futsal