លីគកំពូលកម្ពុជា៖ អគ្គិសនីកម្ពុជា មិនដែលមានប្រវត្តិឈ្នះ ណាហ្គាវើល​ ម្ដងឡើយ ចុះនារសៀលនេះវិញ? ( ស្ថិតិប្រកួត )

By |

នៅរសៀលថ្ងៃ អាទិត្យ ទី ១០រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា គ.ស ២០១៧ នេះក្លិបបាល់ទាត់ក្រសួងអគ្គិសនីកម្ពុជា និងទទួលស្វាគមន៍ក្លិបបាល់ណាហ្គាវើល ក្នុងជំនួបប្រកួតពិសេសនៅក្នុងសប្តាហ៍ទី២នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៣:០០ នាទី នៅលើវាលស្មៅនៃកីឡដ្ឋានអគ្គិសនី ដែលជាទឹកដីផ្ទាល់របស់ក្រុមអគ្គិសនីកម្ពុជា។ រង់ចាំមើលថាតើ អគ្គិសនីកម្ពុជា ឬក៏ ណាហ្គាវើល ដែលទទួលបាន ៣ពិន្ទុនាល្ងាចនេះបានទេ?

*ពត៌មានអំពីក្រុមអគ្គិសនីកម្ពុជា៖

អគ្គិសនីកម្ពុជា ចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនហាក់ដូចមិនបានល្អទាល់តែសោះដោយកាលពីសប្តាហ៍ទី១កន្លងទៅ បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមចំណូលថ្មី វិសាខា ក្នុងលទ្ធផល ០ទល់៤ ដោយបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ១១។ ក្រុមដែលដឹកនាំដោយលោក ប្រាក់ វុទ្ធី ជាក្រុមមួយដែលមិនប្រើប្រាស់សមាភាពកីឡាករបរទេសដើម្បីមកជួយក្រុមនោះទេ ពោលគឺប្រើប្រាស់កីឡាករខ្មែរសុទ្ធសម្រាប់ចូលរួមប្រកួតនៅលីគកំពូលកម្ពុជា។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ ម៉ាត់ នូរុណ ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមអគ្គិសនីកម្ពុជា ជាមួយបទពិសោធន៍ និងទេពកោសល្យក្នុងការសម្រេចទីយ៉ាងល្អ។ កីឡាករវ័យក្មេងរូបនេះ ក៏ត្រូវបានគ្រូបង្វឹករបស់ខ្លួនសរសើរអំពីទេពកោសល្យ និងចាត់ទុកជាកីឡាករល្អមួយរូបនៅក្នុងក្រុមផងដែរ។

HSC2017_BKFC_VS_EDC_8047

*៤ ប្រកួតចុងក្រោយរបស់ក្រុមអគ្គិសនីកម្ពុជា

៤ ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជា និងមិត្តភាពកម្ដៅសាច់ដុំក្រៅផ្លូវការរបស់អគ្គិសនីកម្ពុជាគឺចាញ់ទាំង ៣លើក ស្មើរ ១លើក និងមិនដែលឈ្នះនោះទេ ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា៖

– ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៨៖ វិសាខា ៣-០ អគ្គិសនីកម្ពុជា ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ៣-៥ អាសុីអុឺរ៉ុប យូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ១-២ អង្គរថាយហ្គឺរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨៖ វិសាខា ៤-០ អគ្គិសនីកម្ពុជា ( លីគកំពូលកម្ពុជា )

 

 

*ពត៌មានអំពីក្រុមណាហ្គាវើល៖

ណាហ្គាវើល បានត្រឹមចែកគ្នាជាមួយព្រះខ័នរាជស្វាយរៀងម្នាក់ ១ពិន្ទុកាលពីសប្តាហ៍ទី១របស់ខ្លួន នៅលើកីឡដ្ឋាន RSN ធ្វើឲ្យក្រុមដែលដឹកនាំដោយលោក មាស ចាន់ណា កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៦បណ្ដោះអាសន្នផងដែរ។ ក្រុមជើងឯករងពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ បានរៀបចំខ្លួនរួចរាល់ និងបានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាច្រើនប្រកួត ដើម្បីធ្វើតេស្ដសមត្ថភាពកីឡាករថ្មីរបស់ខ្លួនទាំងខ្មែរ និងបរទេសផងដែរ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Bisan George ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមណាហ្គាវើល ជាមួយនឹងបទពិសោធន៍នៅលីគកំពូលយ៉ាងជោគជាំ។ អតីតសមាជិកព្រះខ័នរាជស្វាយរៀងរូបនេះ តែងតែស្វែងរកគ្រាប់បាល់ជារឿយៗកាលពីរដូវកាលមុន ដោយរូបគេក៏ជាបេក្ខភាពកីឡាករទាត់បាល់បញ្ចូលទីច្រើន Top Scorer ផងដែរជាមួយគ្រាប់បាល់ចំនួន ១៦គ្រាប់។

MCL2018_NAGA_VS_PKSR_2609

*៣ ប្រកួតចុងក្រោយរបស់ណាហ្គាវើល

៣ ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជា និងមិត្តភាពកម្ដៅសាច់ដុំរបស់ណាហ្គាវើលគឺមិនដែលចាញ់នោះទេ ពោលឈ្នះ ១លើក ស្មើ ២លើក ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ណាហ្គាវើល៖

 

– ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ១-៣ ណាហ្គាវើល ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ២-២ ណាហ្គាវើល ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨៖ ណាហ្គាវើល ០-០ ព្រះខ័នរាជស្វាយរៀង ( លីគកំពូលកម្ពុជា )

 

*ប្រវត្តិជួបគ្នា ២ ប្រកួតចុងក្រោយរវាងអគ្គិសនីកម្ពុជា និង ណាហ្គាវើល៖

ប្រវត្តិជួបគ្នា ២ ប្រកួតចុងក្រោយរវាងក្រុមទាំង ២  នៅលីគកំពូលកម្ពុជាគឺអគ្គិសនីកម្ពុជា មិនធ្លាប់ចាញ់ ណាហ្គាវើល ម្តងទេ ពោលគឺឈ្នះទាំង ២ លើក ក្នុងការប្រកួតលីគកំពូលកម្ពុជា។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៧ ថ្ងៃទី ១៨ ខែ កុម្ភៈ ជើងទី១៖ អគ្គិសនីកម្ពុជា ១-៤ ណាហ្គាវើល

– រដូវកាល ២០១៧ ថ្ងៃទី ១៦ ខែ កញ្ញា ជើងទី២៖ ណាហ្គាវើល ៣-០ អគ្គិសនីកម្ពុជា