U-16 កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៨ ក្រោយចាញ់ សិង្ហបុរី ក្នុងពាន JENESYS 2017 Japan-Asean U-16

By |

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ៨ ក្រោយចាញ់ សិង្ហបុរី មុននេះបន្តិចក្នុងពានរង្វាន់ JENESYS 2017 Japan-Asean U-16 Football Tournament នៅប្រទេសជប៉ុន។

ពានដែលធ្វើឡើងនៅប្រទេសជប៉ុនមួយនេះ សម្រាប់ការប្រកួតរវាង U-16 កម្ពុជា ជាមួយ U-16 សិង្ហបុរី បានបញ្ចប់ទៅដោយ កម្ពុជា ចាញ់ ១ល់២ ក្នុងការប្រកួតដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៧ និងលេខ៨ នៅលើទីលាន Kirishima Yamazakura Miyazaki Prefectural Comprehensive Sports Park Pitch 2 ចាប់ផ្ដើមតាំងពីវេលាម៉ោង ៩:៣០ នាទីព្រឹកនេះ។

ដូច្នេះបានសេចក្ដីថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ នឹងទទួលបានចំណាត់ថ្នាក់លេខ៨នៅក្នុងកម្មវិធីដែលមាន១១ប្រទេស ស្មើនឹង១២ក្រុម ចូលរួមមួយនេះ។

លទ្ធផលនៃការប្រកួតចំណាត់ថ្នាក់ចន្លោះពីលេខ៥ដល់លេខ៨៖

Screen Shot 2018-03-12 at 10.50.04 AM

ជាមួយគ្នានេះផងដែរ ក្រុមចន្លោះចំណាត់ថ្នាក់ពីលេខ៩ ដល់លេខ១២ ក៏បានរកឃើញដូចគ្នា ដោយក្នុងនោះលេខ៩ បានទៅលើ U-16 Miyazaki Selection ( របស់ជប៉ុន ) លេខ១០ បានទៅលើ U-16 ព្រុណេ លេខ១១ បានទៅលើ U-16 ហ្វីលីពីន និងលេខ១២ បានទៅលើ U-16 ទីម័រខាងកើត។

ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ លេខ៤ គឺជាការជួបគ្នារវាង U-15 ជប៉ុន ជាមួយ U-16 ថៃ ខណៈការប្រកួតដណ្ដើមជើងឯក គឺជាការជួបគ្នារវាង U-16 ឥណ្ឌូនេស៊ី ជាមួយ U-16 វៀតណាម ដែលនឹងប្រកួតនៅម៉ោងតំណាលគ្នា ម៉ោង ១២:០០ នាទីថ្ងៃត្រង់នេះ ម៉ោងនៅកម្ពុជា។

 

គួររំលឹកជាថ្មីថា ព្រឹត្តិការណ៍នេះគឺជាពានរង្វាន់មិត្តភាពសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ចំនួន១០ប្រទេស ( អវត្តមានមីយ៉ាន់ម៉ា ) បូករួមជាមួយនឹងម្ចាស់ផ្ទះជប៉ុន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា