លោក ប្រាក់ សុវណ្ណារ៉ា៖ កែវ សុខផេង និងប្រាក់ មុន្នីឧត្តម ត្រឡប់មកដល់មាតុភូមិព្រឹកនេះ តែ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ទំនងមកដល់ថ្ងៃសៅរ៍

By |

យោងតាមការបញ្ជាក់របស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកបណ្តោះអាសន្នក្រុមជម្រើសជាតិកម្ពុជា បានប្រាប់មក We Are Football ព្រឹកថ្ងៃច័ន្ទនេះថាយោងតាមគម្រោងបើមិនមានការប្រែបួល ចាន់ វឌ្ឍនាកា និងធារី ចន្ថាប៊ីន នឹងមកដល់កម្ពុជា នាថ្ងៃទី ១៧ មិនា ខាងមុខនេះ ខណៈ កែវ សុខផេង និងប្រាក់ មុន្នីឧត្តម មកដល់ព្រឹកនេះដើម្បីចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាត។

 

 

ស្របពេលការប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិកម្ពុជា ពុំទាន់មានព័ត៌មានច្បាស់ការថានឹងធ្វើនៅថ្ងៃណាឡើយ ខណៈការត្រៀមនេះគឺដើម្បីមុនការប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី ២១ មិនា នៅទីក្រុងវៀងច័ន្ទ និងការប្រកួតប្រកួតចុងក្រោយពូលC វគ្គជម្រុះ នៃពានរង្វាន់ AFC Asian Cup 2019 នឹងធ្វើដំណើរទៅប្រកួតនៅទឹកដីកណ្ដាល ក្នុងទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន ជាមួយក្រុមអាហ្វហ្គានីស្ថាន (បញ្ហាអសន្តិសុខ ក្នុងប្រទេសទើបប្តូរទីតាំងប្រកួតនៅក្រៅប្រទេស) នៅថ្ងៃទី២៧ខែមីនា ខាងមុខ៕