AFC Cup៖ បឹងកេត បានចាកចេញពីមាតុប្រទេស ឆ្ពោះទៅប្រទេសសិង្ហបុរី ហើយដើម្បីត្រៀមប៉ះម្ចាស់ផ្ទះ Home United

By |

ក្លិបបាល់ទាត់បឹងកេត បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨ នេះ ដើម្បីទៅធ្វើការប្រកួតទល់នឹងម្ចាស់ផ្ទះ Home United ក្នុងជំនួបទី៤ ពានរង្វាន់ AFC Cup 2018 វគ្គជម្រុះក្នុងពូល F។

សមាសភាពក្រុមបានចាកចេញពីមាតុប្រទេស កាលពីវេលាម៉ោង ៩ ព្រឹក ហោះឆ្ពោះត្រង់ទៅប្រទេសសិង្ហបុរី ផ្ទាល់តែម្ដង។

AFC2018_BKFC_VS_HOME_0

បឹងកេត នឹងត្រូវប្រកួតជាមួយ ម្ចាស់ផ្ទះ Home United ក្នុងជំនួបទី៤ ប្រចាំពូល នៃពានរង្វាន់ AFC Cup 2018 នៅវេលាម៉ោង ៦:៣០ នាទីល្ងាច ( ម៉ោងនៅកម្ពុជា ) នៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៨ នាកីឡដ្ឋាន Jalan Besar Stadium។

ក្រុមទាំង២ទើបតែជួបគ្នា កាលពីសប្ដាហ៍មុន នៅក្នុងពូលជាមួយគ្នានេះផងដែរ នឹងបានបញ្ចប់ទៅដោយ បឹងកេត បានយកឈ្នះ Home United ដោយលទ្ធផល ៣ទល់២ នៅលើវាលស្មៅសិប្បនិមិត្ត នៃពហុកីឡដ្ឋានជាតិ៕