ស្ថានទូតអាមេរិក បង្អួតកីឡាករបស់ខ្លួនដែលលេងជាមួយភ្នំពេញក្រោន តាមរយៈកិច្ចសម្ភាសន៍នៅលើទំព័រហ្វេសប៊ុកផ្លូវការម្សិលមិញ

By |

រដូវកាល២០១៨ ត្រូវបានមើលឃើញថាមានកីឡាករបរទេសចំនួន៤៥រូប មកពី១៤ជាតិសាសន៍ កំពុងប្រកបអាជីពជាមួយក្លិបចំនួន១១ នៃលីគកំពូលកម្ពុជា ខណៈក្នុងចំណោមកីឡាករបរទេស៤៥រូបនោះ មាន១រូបគឺជាកីឡាករសញ្ជាតិអាមេរិក ដែលកំពុងប្រកបអាជីពជាមួយក្លិបភ្នំពេញក្រោន។

កីឡាកររូបនោះត្រូវាបានគេស្គាល់ឈ្មោះថា Jonny Campbell ជាខ្សែការពារកណ្ដាល វ័យ២៦ឆ្នាំ នៃក្លិបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលមួយនេះ ដែលបានចុះកិច្ចសន្យាចូលរួមជាមួយក្លិបរយៈពេល១រដូវកាល ( លីគកំពូលកម្ពុជារដូវកាល២០១៨)។

 

MCL2018_NDM_VS_PPCFC_3636

Jonny Campbell ក្នុងការប្រកួតទល់នឹង ក្រសួងការពារជាតិ

 

នាមជាកីឡាករសញ្ចាតិអាមេរិកតែ១រូបគត់ដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា Jonny Campbell ត្រូវបានស្ថានទូតនៃប្រទេសដែលជាទីតាំងផ្ដល់កំណើតរបស់ខ្លួន បានធ្វើកិច្ចសម្ភាសន៍មួយ ដើម្បីជាការណែនាំអំពីដំណើរជីវិតថ្មីរបស់ខ្លួន តាមរយៈបាល់ទាត់កម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត ដែលមានឈ្មោះថា «U.S. Embassy Phnom Penh, Cambodia»។

នៅក្នុងកិច្ចសម្ភាសន៍បុរសវ័យ២៦ឆ្នាំរូបនេះ បានធ្វើការនិយាយជុំវិញការចាប់ផ្ដើមបង្ហាញខ្លួនលើកដំបូងនៃរដូវកាលនេះ, ភាពខុសគ្នារវាង បាល់ទាត់នៅសហរដ្ឋអាមេរិក នៅប្រទេសថៃ និងនៅកម្ពុជា, ជុំវិញមិត្តរួមក្រុមថ្មីរបស់ខ្លួន នៅភ្នំពេញក្រោន ជាដើម។

 

ទស្សនាវីដេអូនៃកិច្ចសម្ភាសន៍របស់ Jonny Campbell ជាមួយមន្ត្រីរបស់ស្ថានទូតខាងក្រោម៖

 

គួរបញ្ជាក់ថា Jonny Campbell បានក្លាយជាសមាជិកថ្មីរបស់ក្លិបភ្នំពេញក្រោន កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ បន្ទាប់ពីបានធ្វើតេស្តជាមួយក្លិប និងបានបង្ហាញម្រង់លេងដ៏ល្អរកគ្រាប់បាល់បាន១គ្រាប់ផងដែរ ក្នុងនាមជាខ្សែការពារ។

កីឡាកររូបនេះធ្លាប់មានបទពិសោធន៍នៅក្នុងប្រទេសកំណើតរបស់ខ្លួន និងប្រទេសថៃ ដោយរូបគេធ្លាប់លេងជាមួយក្លិប Philadelphia Fury កាលពីឆ្នាំ ២០១៤ ហើយក៏បានផ្លាស់ទៅក្លិប Charlotte Independence នៅក្នុងឆ្នាំ២០១៥ រួចបន្តចូលរួមជាមួយក្លិប Maimi City នៅក្នុងឆ្នាំ ២០១៦ ដែលជាក្រុមចុងក្រោយដែលគេប្រកបអាជីពនៅប្រទេសអាមេរិក មុននឹងផ្លាស់មកចូលរួមជាមួយក្លិប Chachoengsao FC នៅឯប្រទេសថៃ៕

 

ចុចអានអត្ថបទ៖ ភ្នំពេញក្រោន បង្ហាញសមាជិកកីឡាករបរទេសទី២ដែលមានសញ្ជាតិអាមេរិកសម្រាប់ត្រៀមរដូវកាលថ្មី២០១៨នេះ