ក្រុមជម្រើសជាតិឡាវ ធ្វើការប្រមូលផ្តុំលើកដំបូងកាលពីម្សិលមិញត្រៀមជួប កម្ពុជា ក្នុងការប្រកួតមិត្តភាព

By |

ក្រុមជម្រើសជាតិឡាវ បានធ្វើការប្រមូលផ្តុំលើកដំបូងកាលពីថ្ងៃទី ១៣ មិនា ម្សិលមិញនេះ ដើម្បីជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ទទូលក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី ២១ មិនា វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋានជាតិ រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីព័ត៌មានរបស់ឡាវ។

ក្រុមឡាវ យកការប្រកួតនេះដើម្បីត្រៀមខ្លួនសម្រាប់ប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ខាងមុខ ខណៈក្រុមកម្ពុជា វិញបានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន២៣នាក់រួចរាល់ដែរសម្រាប់ត្រៀមធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ ឡាវ មុននឹងបន្តទទួល អាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែដដែល ដើម្បីប្រកួតក្នុងពានរង្វាន់ AFC Asian Cup 2019 វគ្គជម្រុះ ជុំទី៣ ក្នុងពូល C ដែលជាការប្រកួតចុងក្រោយផងដែរ៕

អត្ថបទពាក់ព័ន្ធ៖លេចឭដំណឹងថាអតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាមួយរូប ឡើងតំណែងជាគ្រូបង្វឹកក្នុងក្រុមនេះនៅដើមឆ្នាំ២០១៨