AFC Cup៖ បឹងកេត បាត់​បង់​គ្នា​ម្នាក់ ថែម​ទាំង​ចាញ់​ក្រុម Home United ៦ទល់០

By |

ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី របស់កម្ពុជា ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Home United របស់សិង្ហបុរីដោយលទ្ធផល ៦ទល់០ នាល្ងាចថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨ នេះលើទីលានកីឡដ្ឋាន Jalan Besar Stadium ក្នុងប្រកួតជើងទី២ប្រចាំពូល F នៃពានរង្វាន់ជើងឯកលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2018 ខណៈកីឡាករម្នាក់របស់បឹងកេតគឺSamuel Ajayi ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម។

29216298_1590560451029351_5409060659868467200_o

ការប្រកួតនេះក្រោមការកាត់សេចក្តីដោយលោកអាជ្ញាកណ្ដាលជនជាតិតៃវ៉ាន់គឺលោក Yu Ming-hsun។ ចំណែកគ្រាប់បាល់ជ័យជម្នះរបស់ក្រុម Home United រកបានដោយកីឡាករS. Ishak, Song Ui-Young, F. Abdul Hameed, A. Mohan Kumar២គ្រាប់ម្នាក់ឯងនិងកីឡាករI. Shafiq៕

AFC Cup